ខេត្តសៀមរាប៖ ល្បែងស៊ីសងកន្ទុយលេខជាច្រើនកន្លែង ត្រូវបានប្រជាពលរដ្នខ្សឹបប្រាប់ថា មានសមត្ថកិច្ចមួយចំនួន ចាំកាង និងបើកភ្លើងខៀវឲ្យក្រុមអ្នកលក់លក់ឆ្នោះតាមបណ្ដាវីងវេរលុយ តូបលក់វីវ៉ាន់ចាប់ហួយ និងហាងលក់ទំនិញជាច្រើនទៀតក្នុងក្រុងសៀមរាប ។
ទន្ទឹមនឹងនោះ កន្លែងលក់ឆ្នោតក្នុងមួយកន្លែង បានកំពុងលក់ឆ្នោតសៀម ឆ្នោតវៀតណាម ក្រោមស្លាកយីហោ វីងវេរលុយ មានទីតាំងទល់មុខផ្សារលើធំថ្មីបានកំពុងចរចរណ៍លក់ឆ្នោតរាប់សិបឆ្នាំមកហើយ ពុំដែលមានសមត្ថកិច្ចណាហ៊ានបង្រ្កាបនោះទេមានតែផ្គើនបទល្មើសនេះឲ្យលូតលាស់យ៉ាងរលូនរហូតដល់សព្វថ្ងៃ។
អ្នកស្រីម្ចាស់អ្នកលក់ឆ្នោតបានប្រាប់តាមទូស័ព្ទថា គាត់កំពុងតែលក់ឆ្នោតសៀម បើចង់ចាក់ឲ្យទៅកន្លែងគាត់ចុះព្រោះមានប្អូនប្រុសម្នាក់នៅចាំកត់ឆ្នោតនៅទីនោះ ចំណែកខ្ញុំបានចេញមកក្រៅហើយ។
ពាក់ព័ន្ធនឹងល្បែងកន្ទុយលេខនេះ លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ក្នុងកិច្ចសម្ភាសន៍ថា លោកនឹងចុះបង្រ្កាបឲ្យអស់ សុំឲ្យអ្នកសារព័ត៌មានផ្ដល់ព័ត៌មាន និងទីតាំងឲ្យច្បាស់ដើម្បីសមត្ថកិច្ចចុះធ្វើការឲ្យមានប្រសិទ្ធភាព៕ ប៊ុនរិទ្ធី