ខេត្តកំពង់ធំ៖ អគ្គិភ័យបានឆាបឆេះផ្ទះ១ខ្នងខ្ទេចខ្ទីក្លាយជាផេះកាលពី វេលាម៉ោង១២និង៣០នាទី ថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិបាក់ស្នាក្រោម ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ ភ្លើងចង្ក្រាន ពន្លត់មិនអស់ ក្រោយពីខ្យល់បក់ខ្លាំងធ្វើឲ្យអណ្ដាតភ្លើងកើតឡើងវិញ រួចក៏ឆាបឆេះ ផ្ទះ ១ខ្នង ទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿងជញ្ជាំងស្លឹក ម្ចាស់ផ្ទះឈ្មោះ ម៉ៅ ចៀប អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះចូវ អ៊ីន អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ ឃុំ ខាងលើ។
សម្ភារខូចខាតមាន៖ ផ្ទះ១ខ្នង ទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ ខូចខាតទាំងស្រុង ម៉ូតូ ម៉ាកវេវ ១ គ្រឿង ស្រូវ ១០ បេ ឈើ ចំនួន ២ ម៉ែតគូប និងសំភារៈផ្សេងៗ មួយចំនួនធំទៀត។ ក្នុងហេតុការណ៍នេះបានប្រើប្រាស់កម្លាំងអន្តរាគមន៍ ១៧ នាក់ ប្រើប្រាស់ រថយន្តពន្លត់ អគិ្គភយ័របស់អធិការដ្ឋាននគរបាលស្រុក១គ្រឿង អស់ទឹកចំណុះ៦០០០មែត្រគូប រលត់ជាស្ថាពរ ៕ ប៊ុនរិទ្ធី