ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងព្រះសីហនុ បង្រ្កាបបទល្មើសគ្រឿងញៀនមួយករណីឃាត់ខ្លួនជនសង្ស័យម្នាក់ចាប់បានថ្នាំញៀនញៀន២កញ្ចប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកអនុសេនីយ៍ឯក តាក រៀម អធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ទទួលការងារប្រឆាំងបទល្មើសបានឲ្យដឹងថា នៅថ្ងៃ អាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៣ និង៣០នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ បានបង្រ្កាបបទល្មើសគ្រឿងញៀន១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅក្រុម១៧ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ គឹម ប្រុស អាយុ២២ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ថ្លា២កញ្ចប់ និងទូរស័ព្ទដៃ១គ្រឿងផង។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖