ព័ត៌មានទាន់ហេតុការណ៍៖

បង្គោលភ្លើងនៅខេត្តព្រះសីហនុឆាបឆេះជាញឹកញាប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មួយរយៈចុងក្រោយនេះ ករណីភ្លើងឆេះនៅតាមបង្គោលភ្លើងកើតមានជា ញឹកញាប់ បង្កឲ្យប្រជាពលរដ្ឋព្រួយបារម្ភ ខ្វល់ខ្វាយជាខ្លាំង ។ ករណីដែលកើតឡើងអាចបង្ក ហានិភ័យធ្ងន់ធ្ងរ បើសិនស្ថាប័នជំនាញមិនគិតគូរចាត់វិធានការដោះស្រាយទេនោះវាអាចនឹង បង្កឲ្យមានគ្រោះថ្នាក់ធំមិនខាន ។

បង្គោលភ្លើងមួយកន្លែង ស្ថិតនៅចំណុចមុខបុរីBS អូ៥ ក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលឆ្លងចរន្តអគ្គីសនីឆាបឆេះ បង្កឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ កាលពីរសៀល ថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៧ ដោយសារតែរថយន្តធំបើកទាក់ខ្សែភ្លើងធ្លាក់មកក្រោម។

សូមបញ្ជាក់ថា ករណីនេះពុំបានបង្កគ្រោះថ្នាក់ ឬទ្រព្យសម្បត្តិទេ ប៉ុន្តែវាបានបង្កឲ្យមានការព្រួយបារម្មពីសំណាក់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្បែរៗបង្គោលអគ្គីសនីទាំងនោះ ព្រោះនៅតាមបង្គោលភ្លើងនិមួយៗ នៅក្នុងក្រុងព្រះសីហនុ គេសង្កេតឃើញមានខ្សែរភ្លើងធ្លាក់រប៉ាត់រប៉ាយ ស្ទើរដល់ដីទៅហើយ ខណៈដែលខាងជំនាញ មិនឃើញចុះធ្វើការពីនិត្យនោះ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា អគ្គីភ័យនេះ ត្រូវរលត់ទៅវិញ នៅត្រឹមតែ២០នាទីក្រោយកើតហេតុតែប៉ុណ្ណោះ ក្រោមការជួយអន្តរាគមន៍ពីស្ថានប័នពាក់ព័ន្ធ ក្នុងមូលដ្ឋាន និងមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត៕ ឆ្លាមសមុទ្រ


ចែករំលែក៖