ខេត្តកំពង់ស្ពឺ៖ រថយន្តប្រភេទទេសចរណ៍១គ្រឿង កំពុងបើកយឺតៗឆ្លងថ្នល់ ស្រាប់តែមានរថយន្តធំ១គ្រឿងទៀត ប្រភេទសណ្តោងទូកុងតឺន័រ បើកតាមបណ្តោយផ្លូវជាតិលេខ៤យ៉ាងលឿន ជាន់ហ្វ្រាំងមិនទាន់ ជ្រុលចង្កូតបុកពេញទំហឹង មិនបណ្តាលឲ្យមានអ្នករបួសទេ ដោយគ្រាន់តែខូចខាតរថយន្តទាំង២គ្រឿង។ គ្រោះថ្នាក់រថយន្តបុកគ្នានេះ បានកើតឡើងកាលពីម៉ោង២ និង១០នាទីរសៀលថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ៤ ក្នុងភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ។
រថយន្តរងគ្រោះម៉ាកសុីណា ព៌ណស ពាក់ស្លាកលេខភ្នំពេញ 2AH-1099 អ្នកបើកបរឈ្មោះ កាដ ចន្ថា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិតាសរ ឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ចំណែក រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ប្រភេទកុងតឺន័រ ព៌ណក្រហម ពាក់ស្លាកលេខ ព្រះសីហនុ 3A-2345 អ្នកបើកបរមិនស្គាល់ឈ្មោះ។
ប្រភពព៌័តមានពីសាក្សីដែកបានឃើញហេតុការណ៍ បានបប្រាប់ប៉ូលិសថា មុនពេលកើត ហេតុ គេឃើញរថយន្តរងគ្រោះ បើកឆ្លងផ្លូវជាតិលេខ៤ ពីទិសខាងជើងទៅត្បូង។ខណៈពេលឆ្លងមិនទាន់ផុតផង ក៏មានរថយន្តកុងតឺន័របង្ក បើកមកពីទិសខាងលិចសសំដៅទៅកើត ដោយល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ បានជ្រុលបុករថយន្តរងគ្រោះចំពាក់កណ្តាលតួរថយន្ត ពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿងខូចខាត តែគ្មានមនុស្សជិះក្នុងរថយន្តណាម្នាក់រងរបួសទេ។
ប្រភពដដែលបន្តថា ក្រោយកើតហេតុ អ្នកបើករថយន្តបង្ក បានរត់គេចខ្លួន ទុករថយន្តនៅកកន្លែងកើតហេតុ។
បច្ចុប្បន្ន ប៉ូលិសចរាចរ បានអូសយករថយន្តទាំង២គ្រឿង មករក្សាទុកនៅអធិការដ្ឋានស្រុកសំរោងទ ដើម្បីស្រាវជ្រាវឲ្យម្ចាស់រថយន្តបង្ក ចូលខ្លួនដោះស្រាយសំណងខូចខាតជាមួយជនរងគ្រោះ នៅពេលក្រោយ៕ សេនាស័ក្តិ