ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីស្ទាក់ឃាត់ពួកគេរកឃើញមានថ្នាំញៀន និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។ ក្រុមជនសង្ស័យ ត្រូវបានដឹងថា ជាតៃកុងរថយន្តដឹកម្មកររោងចក្រកាត់ដេរ។
បច្ចុប្បន្នជនសង្ស័យទាំង៣ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋនគរបសលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងបញ្ជូននទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការតាមនីតិវិធី។
ការឃាត់ខ្លួននេះ ធ្វើឡើងខណៈគណៈបញ្ជាការឯកភាបស្រុកដាក់ប៉ុស្តិ៍ឆែកឆេរអាវុធជាតិផ្ទុះនៅ ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២២និង២៥នាទី នៅចំណុចគីឡូម៉ែត្រលេខ៦៥ និងលេខ៦៦ លើផ្លូវជាតិលេខ៤មុខសាលាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងចម្រុះបានឃាត់រថយន្ត១គ្រឿង ម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ ២A.1378 ឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច (សង្ស័យថាគ្រឿងញៀន) និងសម្ភារឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមានដបទឹកសុទ្ធទុយយោជ័រ ដែកកេះ និងឃាត់មនុស្សចំនួន៣នាក់៖ ១-ឈ្មោះ មឿង ចាន់រះ អាយុ ២៧ ភេទ ប្រុស នៅភូមិគោករងៀង ឃុំ ស្គុះ ស្រុក សំរោងទងខេត្តកំពង់ស្ពឺ ជាម្ចាស់រថយន្ត, ២-ឈ្មោះ កែវ រតនា ភេទប្រុស អាយុ ៣៦ឆ្នាំមុខរបរយោធា មានទីលំនៅភូមិបូរីកម្មករសង្កាត់ច្បាមនក្រុងច្បាមនខេត្តកំពង់ស្ពឺ និង៣-ឈ្មោះ ណៃ មករា ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិរលាំងសង្កែ សង្កាត់សុពរ័ទេព ក្រុងច្បារមន។
នគរបាលស្រុកភ្នំស្រួចបានប្រាប់ថា មុនឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដាក់ប៉ុស្តិ៍៍ឆែកឆេរអាវុធជាតិផ្ទុះ ដើម្បីបង្ការទប់ស្កាត់បទល្មើសមិនឲ្យកើតមាន។ ពេលកំពុងប្រតិបត្តិការដែលដឹកនាំដោយលោកអភិបាលស្រុកនោះ សមត្ថិច្ចបានប្រទះឃើញរថយន្តជនសង្ស័យបានមកដល់ ក៏ឃាត់ដើម្បីឆែកឆេរ គាប់ជួនសមត្ថកិច្ចរកឃើញមានថ្នាំញៀន និងប្រដាប់ប្រដារជក់ថ្នាំមួយចំនួនទៀត។
ក្រោយរកឃើញ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់ ដើម្បីសាកសួរក្នុងចំណោមជនទាំង៣នាក់ មានម្នាក់នៅមិនទាន់ស្វាងស្រវឹងថ្នាំនៅឡើយទេ។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យឆ្លើយសារភាពថា ពួកគេជាតៃកុងឡានដឹកកម្មកររោងចក្រ ហើយថ្នាំញៀនទាំងនេះ គឺពួកគេទិញយកមកជក់នៅពេលដែលដឹកកម្មករដាក់តាមផ្ទះអស់។ លើកចុងក្រោយនេះ ពេលជក់រួចធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ក៏ត្រូវសមត្ថកិចហចឃាត់ខ្លួនឆែកឆេររកឃើញថ្នាំញៀនដែលសល់ពីជក់តែម្តង។
នៅព្រឹកថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧នេះដែរ ក្រុមជនសង្ស័យ និងរថយន្តត្រូវបានឃាត់ទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការបន្តតាមនីតិវិធី៕ សេនាស័ក្តិ