ខេត្តរតនគិរី៖ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកងរាជអាវុធហត្ថក្រុងបានលុង ឃាត់ខ្លួនបញ្ជូទៅសាលាដំបូងខេត្តករណីប្រើប្រាស់ និងជួញដូរសារធាតុញៀន។
កម្លាំងកងរាជអាវុធហត្ថក្រុងបានលុងដឹកនាំដោយលោកវរសេនីយទោ ហៃ វណ្ណារ៉ា មេបញ្ជាការ និងមានការសម្របសម្រួលដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអជ្ញារង អមសាលាដំបូងខេត្ត បានចុះបង្រ្កាបជាក់ស្តែងករណី ប្រើប្រាស់ និង ជួញដូរសារធាតុញៀនមួយកន្លែងនៅចំណុចភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង នៅ វេលាម៉ោង៣.០០នាទីរសៀលថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ។
លោកវរសេនីយ៏ទោ ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជ
អាវុធហត្ថក្រុងបានលុង បានអោយដឹងថា ក្នុងការបង្រ្កាបជាក់ស្ដែងនេះកម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ទី១ឈ្មោះ ខន ខ្លឹង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិតាអង ស្រុកកូនមុំ ។
ទី២ឈ្មោះ សុខ ផារ៉ា
ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់ភូមិ សង្កាត់ កើតហេតុ និងទី៣ឈ្មោះ ណាង ជា ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរមុខរបរបិទស្គត់ម៉ូតូ រស់នៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ។
លោកបានបន្តទៀតថា វត្ថុតាងដកហូតបានពីជនសង្ស័យរួមមាន ទូរស័ព្ទដៃ ០៣គ្រឿង ម្ស៉ៅក្រាមសថ្លា០៦កញ្ចប់ស្មើនឹង៦.១៩ក្រាម ម៉ូតូ០២គ្រឿងជញ្ជីងថ្លឹងមួយ លុយ៥០០០៛ និងសំភារសេពគ្រឿងញៀនមួយចំនួនទៀត។
ជនស្ស័យកំពុងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការតាមនីតិវិធី ៕
សហការី