ខេត្តកំពង់ធំ៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកបារាយណ៍ នៅវេលាម៉ោង២១និង៣០នាទីថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ មានគ្នាចំនួន៨នាក់ រថយន្ត១គ្រឿង បានចុះបង្ក្រាបករណីប្រើប្រាស់អាវុធខុសច្បាប់នៅចំណុច ភូមិសេរីសាមគ្គីជើង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថដកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ចែត្រ ធួន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅ ភូមិតាង៉ូវកណ្ដាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ បានយកអាវុធខ្លី ម៉ាកK54 លេខ03204 ប្រើប្រាស់ដោយគ្មានច្បាប់ត្រឹមត្រូវ និងបានបាញ់ចំំនួន១គ្រាប់។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតយកវត្ថុតាង អាវុធK54លេខ03204ចំនួន១ដើម បង់១ គ្រាប់៦គ្រាប់ ប័ណ្ណសម្គាល់អាវុធ២សន្លឹក អត្តសញ្ញាណប័ណ្ណ១ ប័ណ្ណទាហាន០១ ប័ណ្ណស៊ីវីល១ ទូរស័ព្ទ២គ្រឿងរួច កសាងសំណុំរឿងបញ្ជូនទៅ ទីបញ្ចាការដ្ឋានអាវុធហត្ថខេត្តកំពង់ធំដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី