ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលឃាត់់ខ្លួនសង្ឃក្លែងក្លាយ២អង្គប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ២១និង៣០នាទី ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី​១១ ខែ ធ្នូ ​ឆ្នាំ​២០១៧ សមត្ថកិច្ចនគរបាលបានចុះឃាត់់ខ្លួន សង្ឃ ២អង្គ ដោយសង្ស័យថា ជាសង្ឃក្លែងក្លាយ នៅបន្ទប់ជួលមួយកន្លែង នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​ ក្រោយពីប្រជាពលរដ្ឋសង្ស័យ រួចរាយការណ៍ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំ កម្លាំងផែនសន្តិសុខ ដោយមានការចូលរួមពី កម្លាំងប៉ុស្តិ៍ ព្រះអនុគណក្រុងសៀមរាប ព្រះវិន័យសង្ឃក្រុង ធម្មការក្រុង បានចុះឃាត់់ខ្លួន សង្ឃ២អង្គ ដែលនៅស្នាក់នៅបន្ទប់ជួលរយះពេលវែង តែងតែនិមន្តដើរបិណ្ឌបាតខុសច្បាប់រៀងរាល់ថ្ងៃ។

ក្រោយពីឃាត់ខ្លួនសង្ឃទាំង២អង្គ ទី១ព្រះនាម វិន សំណាង ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទី២ព្រះនាម អឿន អ៊ត់ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិសឿ សង្កាត់ល្វា ក្រុងសេរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ រួចធ្វើតេស្ដទឹកនោមលទ្ធផលឃើញវិជ្ជមាន ។

ជនសង្ស័យ វិន សំណាង បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់់សារធាតុញៀនពិតប្រាកដមែន រួចក៏បានប្រគល់ឲ្យជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង​ដើម្បីចាត់ការណ៍តាមច្បាប់៕ ប៊ុន​រិទ្ធី​


ចែករំលែក៖