ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនពាក់ពន្ធ័លួចគ្រឿងសង្ហារឹម

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានមេការសំណង់ឃាត់ខ្លួនមកប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលនគរបាលទន្លេបាសាក់ពាក់ពន្ធ័លួចគ្រឿងសង្ហារឹម ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅម្តុំផ្សារកាប់គោ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ជុំ ពិសាល ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិប្រាកដនិង ស្នាក់នៅភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថានៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី០២ខែធ្នូឆ្នាំ២០១៧វេលាម៉ោងប្រហែល៣រសៀល ជនរងគ្រោះបានជួលជនសង្ស័យរួមនឹងបក្ខពួក២នាក់បន្ថែមទៀតឲ្យដឹកគ្រឿងសង្ហារឹម មានតុមូល បេងចំនួន០១ តុជ្រុងបេង០១ ជើងម៉ា បេង ០២ ថូផ្កា០២ សាឡុងវែង បេង០១ ទូរចានធ្វើពីឈើគ្រញូង១ គ្រែប្រអប់ បេង ០២ ធុងបាស់ ១ ចេញពីផ្ទះជួលម្តុំវត្តសន្សំកុសលមកដាក់នៅផ្ទះម្តុំផ្សារកាប់គោ ។ លុះដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យរួមនិងបក្ខពួកបានមកកុហក មេការសំណង់ដែលមើលការខុសត្រូវថា ម្ចាស់គ្រឿងសង្ហារឹមឲ្យដឹកយកទៅទុកនៅផ្ទះចាស់វិញ គាត់ ក៏យល់ព្រមឲ្យលើកដាក់រថយន្តចេញទៅវិញ។ រហូតដល់ថ្ងៃកើតហេតុទើបទៅដល់ផ្ទះ ក៏បានបាត់គ្រឿងសង្ហារឹមនោះមែន ក៏មកដល់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទន្លេបាសាក់។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ទន្លេបាសាក់សួរនាំរួចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំកាមនដើម្បីកសាងសណុំរឿងចាត់ការតាមនីវិធី៕ ស រស្មី


ចែករំលែក៖