ព័ត៌មានទាន់ហេតុការណ៍៖

ប្រុស ស្រី៤នាក់របួសធ្ងន់ ស្រាលដោយសារម៉ូតូ២គ្រឿងបុកគ្នា

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មនុសស់មនុស្សប្រុសស្រី៤នាក់ បានរងរបួសធ្ងន់ស្រាល ខណៈជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីជិះម៉ូតូបត់ឆ្វេងខ្លះការប្រុងប្រយ័ត្ន ត្រូវម៉ូតូមួយូតូមួយទៀតមកពីក្រោយ កាលពីវេលាម៉ោង៦យប់ ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០១៧ នៅចំណុចលើផ្លូវជាតិលេខ១ត្រង់គីឡូម៉ែត្រលេខ133-134ស្ថិតក្នុងភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ 2012 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1BL 2213 បើកបរដោយឈ្មោះ ថន វាសនា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅ ភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង (មិនពាក់មួក) មានអ្នករួមដំណើរ០២នាក់ អ្នករួមដំណើរទី០១ ឈ្មោះ សូរ យ៉ុង ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិទាហាន សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង (មិនពាក់មួក) អ្នករួមដំណើរទី០២ ឈ្មោះ សុខ សាំ ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិទាហាន សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង (មិនពាក់មួក)ធ្វើដំំណើរពីកើតទៅលិចលុះមកដល់ចំនុចកើតហេតុខាងលើ ក៏បត់ឆ្វេងស្របពេលនោះ ក៏មានម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ 2017 ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1K 0903 (មិនពាក់មួកសុវត្ថិភាព) ស្របទិសគ្នាក៏បណ្តាលឲ្យបុកតែម្តង។

ជនរងគ្រោះជិះម៉ូតូសង់២០១៧មានឈ្មោះ ម៉ាង វីនា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង រងរបួសស្រាល ។

ចំណែកឯអ្នករងរបួសទាំងពីរ ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប ចំពោះមធ្យោបាយទាំង២គ្រឿងត្រូវបាននគរបាលជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖