ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តយ៉ាងលឿន ជ្រុលទៅបុករ៉ឺម៉កម៉ូតូចំពីមុខ ខណៈកំពុងដឹកភ្ញៀវបត់ឆ្លងផ្លូវ បណ្ដាលឲ្យស្ត្រីកូនខ្ចីម្នាក់រងរបួសធ្ងន់ រីឯរថយន្តបង្កឡើងលើសួនច្បារព្រុះចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តសាំយ៉ុង បុកជាមួយរ៉ឺម៉កម៉ូតូ បណ្ដាលឲ្យរថយន្តបង្កផ្លោងទៅបុកសួនច្បារពុះចែកទ្រូវផ្លូវ រងការខូចខាតយ៉ាងដំណំ និងបង្កឲ្យស្ត្រីកូនខ្ចីម្នាក់រងរបួសធ្ងន់ នៅចំណុចផ្លូវ២១៧ ទល់មុខផ្សារសារឿនយ៉ានី ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តបង្កម៉ាក សាំយ៉ុង ពណ៌សំបក់ឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2Q-4623 បានធ្វើដំណើតាមបណ្ដោយផ្លូវ២១៧ ទៅដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ គាប់ជួនមានរ៉ឺម៉ក៉ម៉ូតូមួយគ្រឿង បានបើកដឹកភ្ញៀវចំនួន៣នាក់ ដោយមានស្ត្រីកូនខ្ចីម្នាក់ផងដែរ បានធ្វើដំណើបញ្ច្រាស់ផ្លូវហើយបំរុងឆ្លងផ្លូវ ក៏ត្រូវបានរថយន្តបង្ក បើកមកបុកចំពីមុខប្រឆិត បណ្ដាលឲ្យរថយន្តបង្កផ្លោងទៅបុកសួនច្បារពុះចែកទ្រូវផ្លូវ រងការខូចខាតយ៉ាងដំណំ និងរីឯរ៉ឺម៉ក់ម៉ូតូរងការខូចខាតតិចតួច តែបង្កឲ្យស្ត្រីកូនខ្ចីម្នាក់បានធ្លាក់ពីលើរ៉ឺម៉ក់រងរបួសធ្ងន់ ។

ក្រោយពេកកើតហេតុភ្លាមៗ ស្ត្រីកូនខ្ចីម្នាក់ដែលរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកទៅកាន់មន្ទីរពេទ្យឯកជន ក្បែរកន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះ ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ហើយវាស់វែង រថយន្តបង្ក និងរ៉ឺម៉ក់ម៉ូតូ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖