ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័រជែងហើយបត់មិនស៊ីញ៉ូត្រូវរថយន្ត RAV4 បុកអស់ទ្វារមួយចំហៀង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយឡែនឌ័រទំនងស្រវឹងបើកព្យាយាមជែងរថយន្តRAV4 ខាងស្តាំហើយបត់ភ្លាមៗកាត់មុខដោយមិនបានប្រើភ្លើងស៊ីញ៉ូ ក៏ត្រូវរថយន្តRAV4 បុកបណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ នៅចំណុចមុខផ្សារស៊ីនជូរីផ្លាហ្សា តាមបណ្តោយផ្លូវមហាវិថី សហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកRAV4 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Y 5975 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2Y 7372 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងហើយបានព្យាយាមជែងរថយន្ត RAV4 ខាងស្តាំដៃ រួចក៏បត់ភ្លាមទាំងមិនបានបើកភ្លើងស៊ីញ៉ូធ្វើឲ្យរថយន្ត RAV4 ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងកាខូចខាតទ្វាម្ខាង សំណាងមិនមានអ្នករងរបួស។

ក្រោយកើតហេតុភាគីទាំងសងខាងជជែកយកត្រូវរៀងខ្លួន ទើបសមត្ថកិច្ចចុះវាស់វែងយករថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖