ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនឹងពិភាក្សាជាមួយកូរ៉េខាងជើងដោយគ្មានលក្ខខណ្ឌ

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson កាលពីថ្ងៃទី១២ខែធ្នូបាន ប្រកាសថា អាមេរិកបានត្រៀមលក្ខណ ​ ពិភាក្សាជាមួយកូរ៉េខាងជើងដោយគ្មាន លក្ខខណ្ឌនៅគ្រប់ពេលវេលា។ ការបញ្ជាក់ របស់លោក Tillerson នៅក្នុងវេទិកា មូល និធិ មហាសមុទ្រអាតាល្លង់ទីក និងកូរ៉េ ខាងត្បូង កាលពីថ្ងៃទី១២ធ្នូ។

ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង ដោយនេះជាសកម្មភាព ផ្ទុយស្រឡះពីគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោននាពេលកន្លងមក។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនតែងតែ ទាមទារឲ្យកូរ៉េខាងជើង យល់ព្រមបោះបង់កម្មវិធីបរមាណូទើប ព្រមពិភាក្សា។ ការប្រែប្រួលខាងលើ បង្ហាញឲ្យឃើញថា គោលនយោបាយ ការបរទេសរបស់អាមេរិក បានផ្លាស់ប្តូរ ទាំងស្រុង ពាក់ព័ន្ធនិងកម្មវិធីបរមាណូ កូរ៉េខាងជើង នៅពេលដែលទីក្រុង ព្យុះ យ៉ាង «ស៊ូស្លាប់មិនបោះបង់ចោលអាវុធ បរមាណូ»។

រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់ថា អាមេរិកនឹងពិភាក្សា ជាមួយកូរ៉េខាង ជើង ដោយគ្មានលក្ខខណ្ឌ ហើយនៅទីណាក៏បានដែលកូរ៉េខាងជើងចង់។ ប៉ុន្តែកូរ៉េ ខាងជើង ត្រូវតែមានជម្រើសនៅក្នុងកម្មវិធីមីស៊ីលនិងបរមាណូរបស់ខ្លួន។

អ្វីដែលអាមេរិកមិនភ្លេចនោះគឺ ការ គំរាមកំហែងដល់កូរ៉េខាងជើង ដដែល បើទោះបីបានបន្ទាន់ឥរិយាបថក្តី។ រដ្ឋមន្ត្រីការបរទេសអាមេរិកបានព្រមានថា ទាហាន អាមេរិក បានត្រៀមលក្ខខណ្ឌរួចរាល់សម្រាប់ស្ថានការណ៍អាក្រក់បំផុតគឺសង្គ្រាមជាមួយកូរ៉េខាងជើង។

ប៉ុន្តែការបន្ទាន់ឥរិយាបថរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបានការគាំទ្រពីប្រធានាធិបតីដូណាល់ ត្រាំដែរឬយ៉ាង ណា? ដោយសារតែលោកត្រាំបានប្តេជ្ញា អនុវត្តគោលនយោបាយមិនរាថយចំពោះកូរ៉េខាងជើង។

ក្នុងពេលជាមួយគ្នានេះ សារព័ត៌មាន កូរ៉េខាងជើង KCNA នៅថ្ងៃទី១៣ខែធ្នូ បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្បថថានឹងធ្វើឲ្យ កូរ៉េខាងជើង ក្លាយជាប្រទេសមហា អំណាច បរមាណូ ខ្លាំងបំផុតលើពិភព លោក។

នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនេះដែរ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន នៅព្រឹកនេះ បានទៅដល់ក្រុងប៉េ កាំងហើយ សម្រាប់ដំណើរទស្សនកិច្ច រយៈពេល ៤ថ្ងៃ ដែលនឹង រាប់បញ្ចូលការ ចរចាជាមួយលោក ស៊ី ជីនពីង ស្តីពីកូរ៉េ ខាងជើង និងចំណងទាក់ទងទ្វេភាគី។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ ងារសារព័ត៌មានយុនហាប់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។

ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងថា លោក មូន ជេអ៊ីន នឹងចាប់ ផ្តើមដំណើរទស្សនកិច្ច ជាលើកដំបូងរបស់ លោកទៅកាន់ប្រទេសចិន ដោយមានកិច្ច ប្រជុំ ជាមួយប្រជាជនកូរ៉េខាងត្បូងនៅទីនោះ ហើយលោកនឹងចូលជួបពិភាក្សា ជាមួយអ្នកជំនួញ ដែលពាក់ព័ន្ធនឹងអ្នកដឹកនាំធុរកិច្ច និងសេដ្ឋកិច្ចមកពីប្រទេសទាំង២ និងវេទិកាពាណិជ្ជកម្មរួម ដែលលោកនឹង ថ្លែងសុន្ទរកថាពិសេសមួយផងដែរ។

អ្នកដឹកនាំកំពូលៗ មកពីក្រុមហ៊ុនកូរ៉េ ខាងត្បូង ដែលនាំមុខគេជាច្រើននាក់ កំពុង​អមដំណើរ លោកប្រធានាធិបតី ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់ លោកទៅកាន់ប្រទេសចិន ហើយបណ្ដា ក្រុមហ៊ុនធំៗ ទាំងនោះរួមមាន ក្រុមហ៊ុន Samsung ក្រុមហ៊ុន Hyundai Motor ក្រុមហ៊ុនLG ក្រុមហ៊ុន SK និងក្រុមហ៊ុន Hanwha៕ ម៉ែវ សាធី


ចែករំលែក៖