ព័ត៌មានទាន់ហេតុការណ៍៖

បើកបរទាំងស្រវឹងជ្រុលទៅគូថរថយន្តរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បែកមុខមាត់រងបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ក្រោយពីបើកម៉ូតូទាំងខ្លួនស្រវឹង ក៏ជ្រុលទៅបុករថយន្តឡិចស៊ីសពីក្រោយពេញទំហឹង ចំណែករថយន្តបើកទៅមុខបាត់ស្រមោល។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ចំណុចជិតកៅដាយ ស្ថិតតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតគេឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ ១N-០០០៣ ធ្វើដំណើតាមបណ្ដោយមហាវិថី ម៉ៅសេទុង ទិសដៅពីជើងទៅត្បូង យ៉ាងលឿន ក្នុងសភាពស្រវឹងជោគ ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុករថយន្តឡិចស៊ីសមួយគ្រឿង មិនចាំស្លាកលេខ ចំពីក្រោយពេញទំហឹងបណ្ដាលបោកនឹងថ្នល់រងរបួសបែកមុខមាត់យ៉ាងធ្ងន់។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃ១ យកម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំក្រុមគ្រួសារយកមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ ចំណែកជនរងគ្រោះត្រូវបានដឹកតាមរថយន្ត យកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែ៕ ស រស្មី


ចែករំលែក៖