ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េដឹកទឹកកកបុកក្បាលនាគចែកផ្លូវខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកដឹកទឹកកកងោកមួយភាំងពន្លះក្បាលនាគពុះចែកទ្រូង់ផ្លូវបណ្តាលខ្ចេចមួយកំណាត់មុខ ទឹកកករាយប៉ាយពេញផ្លូវ ម្ចាស់រងរបួសស្រាល រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃ១១ រោចខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ ស្តុបអង់តែនទួលគោក ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Q-9347 បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានងោកមួយភាំង រេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវខ្ទេចមួយកំណាត់មុខយ៉ាងដំណំ និងទឹកកករាយប៉ាយពេញផ្លូវ ចំណែកម្ចាស់រថយន្តបានរងរបួសស្រាល បានលូនចេញពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖