ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ​២​នាក់ត្រូវនគរបាលផ្នែកគ្រឿងញៀនឃាត់ខ្លួន​ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

ចែករំលែក៖

ភ្នំពេញ​ ៖​ កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការ​ ដ្ឋា​ន​នគរបាល​ខណ្ឌដូនពេញ​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​១៧​ និង​ ៣០​នាទីល្ងាច​ ​មុខ​ផ្ទះ​លេខ​៩៨Eo​ ភូមិ​៧​ សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌ​ ដូនពេញ​រាជធានី​ភ្នំពេញ​ ។​
​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​មាន​៖​ ១/​ឈ្មោះ​ ណ​ន​ ដុំ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នឹង​ទីលំនៅ​ មិន​ពិតប្រាកដ​ (​ឃាត់ខ្លួន​)​ និង​២/​ឈ្មោះ​ ស៊ឹ​ម​ ទូច​ ភេទ​ស្រី​ អាយុ​២០​ ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នឹង​ទីលំនៅ​មិន​ពិតប្រាកដ​។​

​វត្ថុ​តាង​ចាប់​យក​ ៖​ -​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ ចំនួន​២​កញ្ចប់​ (​ពីរ​កញ្ចប់​),​ កង់​១​គ្រឿង​,​ចិញ្ចៀន​ពណ៌​លឿង​ ស្លេក​មាន​ដាំ​ត្បូង​ពណ៌​ចំនួន​០១,​លុយ​ខ្មែរ​ ២៥០០០​រៀល​,​ ទូរ​សព្ទ័​ដៃ​០១​គ្រឿង​ម៉ាក​ Nokia​ពណ៌​ស្វាយ​នឹង​កង់​ពណ៌​ខ្មៅ​ចំនួន​ ០១(​ចាប់​យក​ពី​ឈ្មោះ​ ស៊ឹ​ម​ ទូច​)​។​ ឯ​ទូរ​សព្ទ័​ដៃ​០១​គ្រឿង​ម៉ាក​ សាំ​សុង​ពណ៌​ស​,​នាឡិកា​០១​គ្រឿង​ម៉ាក​ Rolex,​ ម៉ូតូ​០១​គ្រឿង​ ម៉ាក​Honda​ icon​ ពណ៌​ទឹកក្រូច​ពាក់​ស្លាក​លេខ​កណ្តាល​ ១D.៩២៩៣​ ,​ខ្សែដៃ​ពណ៌​លឿង​ស្លេក​ចំនួន​០១,​ ចិញ្ចៀន​ពណ៌​លឿង​ស្លេក​ មាន​ដាំ​ត្បូង​ពណ៌​ស​ចំនួន​០១,​លុយ​ដុល្លារ​២$,​លុយ​ខ្មែរ​ ៩០០០​ រៀល​ (​ចាប់​យក​ពី​ឈ្មោះ​ ណ​ន​ ដុំ​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ ខ​ណ្ឧ​ដូនពេញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ ៕ ស តារា

 


ចែករំលែក៖