ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់ និងពន្លត់អគ្គិភ័យចុះផ្សព្វផ្សាយអំពីហានិភ័យផ្សេងៗដល់ស្ថានីយប្រេងឥន្ធនៈ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់ និងពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដឹកនាំដោយលោក អនុសេនីយ៍ឯក នួន សុភាព អធិការរងផែនសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ចុះផ្សព្វផ្សាយស្ដីអំពីហានិភ័យផ្សេងៗ ដល់ស្ថានីយប្រេងឥន្ធនៈនានាក្នុងមូលដ្ឋានរដ្ឋបាលរបស់ខ្លួន ខណៈរដូវប្រាំងបានឈានមកដល់។

ប្រតិបត្តការខាងលើបានធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ នៅស្ថានីយប្រេងឥន្ធនៈនានា ស្ថិតក្នុងឃុំក្បាលត្រាច និងឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ពាក់ព័ន្ធមន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់ និងពន្លត់អគ្គិភ័យ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយស្ដីអំពីការបង្ការ, ពន្លត់អគ្គិភ័យ និងហានិភ័យផ្សេងៗខាងលើនេះ លទ្ធផល៖ ជំនាញធ្វើការផ្សព្វផ្សាយ និងណែនាំអប់រំដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ និងហ្គាសចំនួន ០៥ស្ថានីយ។

លោកថា ម្ចាស់ប្រេងឥន្ធនៈ ម៉ាស៊ូត សាំង និងហ្គាស ទី១ សឿម សើយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ(តយ៉ាងហោចកបានេលា)ទី២ ឈ្មោះ សំណាង លីដា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ(ប៉ាប៉ា)ទី៣ ឈ្មោះ ជា មួយហួរ ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ សាន្តស ឃុំអន្សាចំបក់ ស្រុកក្រគរ(តេលា)ទី៤ ឈ្មោះ ហ៊ូវ ប៉ោង ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឈើទាលខ្ពស ឃុំក្បាលត្រាច ស្រុកក្រគរ(សូគីមុិច) និងទី៥ ឈ្មោះ ង៉ោ ឡាងហួង ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឈើទាលខ្ពស ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់(តេលា)។

លោកបន្តទៀតថា ន្រ្តីជំនាញមិនត្រឹមតែធ្វើការផ្សព្វផ្សាយអប់រំ ស្ដីអំពីការបង្ការ ពន្លត់អគ្គិភ័យ និងហានិភ័យនានាឲ្យប្រុងប្រយ័ត្នជានិជក្នុងការប្រើប្រាសនូវដូចជា, ភ្លើងចង្រ្កាន, អុជធូប, ទៀន, គ្រឿងបំផ្ទុះប្រភេទ, ផាវ, កាំជ្រូចផ្កាភ្ញី, ពិសេសចរន្តអគ្គិសនី។ល។ ដល់ស្ថានីយប្រេងឥន្ធនៈទាំង ៥ដេប៉ូខាងលើនេះទេ លោក បានដាក់ទិសដៅចុះសព្វគ្រប់នៃមូលរដ្ឋបាលរបស់ខ្លួន តាមបទបញ្ជារបស់ថ្នាក់លើដើម្បីសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈរដូវនេះជារដូវប្រាំងបានឈានចូលមកដល់ហើយនោះ៕ ប៉ឹម​ ពិន


ចែករំលែក៖