ភ្នំពេញ៖ នៅព្រឹកនេះ បន្ទាប់ពីបានសំណេះសំណាល ជាមួយតំណាងកម្មករ កម្មការនី ចំនួន៤៦៤០ មកពីរោងចក្រ៥៣ នៃខេត្តកំពង់ស្ពឺ ដែលធ្វើឡើងនៅកោះពេជ្ររួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដល់ស្ត្រីកម្មការនីមានផ្ទៃពោះ ចំនួន១៦៧ នាក់។ នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសាកសួរសុខទុក្ខ ដល់ក្មួយៗកម្មករ កម្មការនី ដោយផ្ទាល់ ហើយសម្តេចបានសន្យាថា នៅតែមើលថែរក្សាកូនក្មួយ អោយបានល្អជានិច្ច។
សម្តេចតេជោ នឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ ហើយការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។ សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូនខាងមុខនេះ៕