ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការខេត្ត​កំពង់​ចាម​ដាក់បទបញ្ជាអោយបង្ក្រាបទីតាំងល្បែងស៊ីសង​ បញ្ជល់មាន់នៅស្រុកកំពង់សៀម

ចែករំលែក៖

ខេត្ត​កំពង់​ចាម​ ៖​ កម្លាំងជំនាញអធិការនគរបាលស្រុកកំពង់សៀម សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលអាង ដឹកនាំដោយលោកវរសេនីយ៍ទោ ឯក ប៉ាន់ដន បានបើក​ប្រតិបត្តិការចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងបញ្ជល់មាន់​ដោយខុសច្បាប់​មួយកន្លែង​ ស្ថិតនៅចំណុចភូមិរអាងលើ ឃុំរអាង ស្រុកកំពង់​សៀម ខេត្តកំពង់ចាម ។

លោកវរសេនីយ៍ទោ ឯក ប៉ាន់ដន​ អធិការនគរបាលស្រុកកំពង់សៀមបានអោយដឹងថា​ ជាលទ្ធផល​ កម្លាំងបង្រ្កាបនិង​ចាប់បានអ្នកលេងល្បែង២នាក់​ ១.ឈ្មោះ ស៊ត កុយ ភេទប្រុស​អាយុ​៤៥ឆ្នាំ​ និង​ ២.ឈ្មោះ ហ៊ត គឹមហ៊ន់ ភេទប្រុស​ ៣៨ឆ្នាំ​ ។​ ​អ្នកទាំងពីរនាក់​ ស្នាក់នៅភូមិគៀនជ្រៃក្រៅ ឃុំគៀនជ្រៃ​ស្រុកកំពង់សៀម ។

លោកបន្តថា​ ក្រៅពីឃាត់មនុស្ស​ កម្លាំងចាប់យកវត្ថុតាងម៉ូតូ១១គ្រឿង​ និងឧបករណ៍មួយចំនួនទៀត​ ។

ប្រតិបត្តិការ​បង្ក្រាប​ទីតាំងបញ្ជល់មាន់ខាងលើនេះ​ ធ្វើឡើង​កាលពី​វេលាម៉ោង១១​ និង៣០នាទី ថ្ងៃទី១៦​ ខែធ្នូ​ ​ឆ្នាំ​២០១៧ ក្រោមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីធ្វើការ​សាកសួរ និងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕​ វណ្ណៈ


ចែករំលែក៖