ភ្នំពេញ: ស្រ្តីម្នាក់មានផ្ទៃពោះរងរបួសធ្ងន់នឹងកូនរបួសស្រាល ខណៈបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកណាវ៉ារ៉ាបានថយក្រោយមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកវេវអិច មួយគ្រឿង ។ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃអាទិត្យ ១៤ រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ១០៥កែងផ្លូវ២៧៦ សង្កាត់បឹងកេងកងទី២ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកណាវ៉ារ៉ា ពណ៌ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ 2AJ-369 រួមដំណើរជាមួយបុរសម្នាក់ទៀត បើកបម្រុងនឹងបត់ វ៉ាក់អឺជាមួយកង់បីក៏ដាក់លេខរយែថយក្រោយឲ្យកង់បីទៅរយែមិនប្រយ័ត្នក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកវេវអិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CH-8691 បើកបរដោយស្ត្រីមានផ្ទៃពោះផង និងកូនបុរសម្នាក់ទៀតបណ្តាលឲ្យកៀបម៉ូតូចូលក្រោមរថយន្តនឹងបណ្តាលឲ្យស្ត្រីផ្ទៃពោះរងរបួសធ្ងន់នឹងកូនរបួសស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ចំណែកអ្នកបើករថយន្តបង្កឃើញដូច្នេះក៏រត់គេចខ្លួនបាត់ស្រមោលទុកតែរថយន្តនៅនិងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញក៏បានចុះមកវាស់វែងយករថយន្តបង្កនឹងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមនីតិវិធី៕ ស រស្មី