ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនយុវជន៤នាក់ជាមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្មនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ជាមុខសញ្ញាគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញធ្វើការឃាត់ខ្លួនបន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍កាលពីថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១០និង៣០នាទីព្រឹក នៅភូមិសែនសុខទី១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោក ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នេះ ទី១/ឈ្មោះ អាន ម៉េងសេង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ទី២/ឈ្មោះ ភួង ពង់ហេង អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខទី១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ទី៣/ឈ្មោះ ភួង គឹមលី អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិសែនសុខទី១សង្កាត់ឃ្មួញខណ្ឌសែនសុខ និងទី៤/ឈ្មោះ ណេន សីហា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសែនសុខទី១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពពីលោកនាយប៉ុស្តិ៍សង្កាត់ឃ្មួញបានឲ្យដឹងបន្តទៀតថា មុននឹងឈានទៅឃាត់ខ្លួនក្រុមជនសង្ស័យខាងលើក្រោយពីមានប្រជាពលរដ្ឋនៅក្នុងភូមិសែនសុខទី១ បានឃើញជនសង្ស័យម្នាក់ឈ្មោះ ភួង គឹមលី បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋប៉ុនប៉ងយកទ្រព្យសម្បត្តិ តែដោយសារអ្នកជិតខាងនៅភូមិសែនសុខ១ ឃើញក៏ស្រែកចោរៗ ហើយជនសង្ស័យបានព្យាយាមរត់កេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញចាប់បានហើយក៏បន្តឃាត់ខ្លួនបក្ខពួកបាន៣នាក់បន្ថែមទៀត និងដកហូតបានម៉ូតូ១គ្រឿង ម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CR.9145។

ក្រោយមក កម្លាំងនគរបាលប៉ុស្តិ៍បាននាំខ្លួនពួកគេមកអធិការដ្ឋាននគរបាលខណ្ឌពិនិត្យរកសារធាតុញៀនក្នុងទឹកនោម ឃើញមានវិជមានទាំងអស់ ។មិ នតែប៉ុណ្ណោះពួកគេបានឆ្លើយសារភាពថា កន្លងមកពួកខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពគាស់សោផ្ទះគេលួចយកសម្ភារពិតប្រាកដមែន៕ តុង សីហា


ចែករំលែក៖