ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុមហ៊ុនស្រាបៀរលីអូបើកបរខ្វះការប្រុងប្រយ័ត្នបុករថយន្តដឹកដី

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត២គ្រឿងបើកបរគ្មានការប្រុងប្រយ័ត្នរៀងខ្លួនបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស ខណៈដែររថយន្តមួយគ្រឿង របស់ក្រុមហ៊ុនស្រាបៀ លីអូ បានប៉ះគ្នាជាមួយរថយន្តដឹកដី បើកបរប្រញាប់យកដីទៅចាក់លប់បឹងតាម៉ាត ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកនិ ពីក្រោយ បណ្តាលឲ្យរងកាខូចខាតទាំងសងខាង ។

ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចស្តុបបត់ទៅបឹងតាម៉ាត ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ខដង្កោ រាជធានីភ្នំពេញ ។

រថយន្តទាំង២គ្រឿងដែលបង្កគ្រោះថ្នាក់ចរាចរនោះទី១ ម៉ាកហ៊ីយ៉ាន់ដាយ មានពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-7430 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ និងរថយន្តមួយគ្រឿងទៀតជារបស់ក្រុមហ៊ុនស្រាបៀរលីអូពីក្រោយ ដែលមានស្លាកលេខភ្នំពេញ ២V-2613 ។

ប្រភពដដែរ បានបន្តទៀតថា មុនពេលកើតហេតុគេឃើញរថយន្តទាំង២គ្រឿងនេះ បើកបរក្នុងទិសដៅពីត្បូងទៅជើងស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តមួយគ្រឿងដឹកដី ម៉ាកហ៊ីយ៉ាន់ដាយ មានពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-7430 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន បានបុកជាមួយរថយន្តរបស់ក្រុមហ៊ុនស្រាបៀរលីអូពីក្រោយ ដែលមានស្លាកលេខភ្នំពេញ ២V-2613 បណ្តាលឲ្យរងកាខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុដោយបានឲ្យរថយន្តបង្កដឹកដីឈប់ ដើម្បីធ្វើកាដោះស្រាយគ្នា ប៉ុន្តែភ្លាមនោះរថយន្តដឹកដី បានបើករត់គេចពីកន្លែងកើតហេតុ ទៅដល់ចំណុចការដ្ឋានខ្លួន នគរបាលចរាចរណ៍ ដេញឃាត់បានមកវិញ យករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖