ព័ត៌មានទាន់ហេតុការណ៍៖

គំនរឈើរាប់រយដើមកម្មករកំពុងជញ្ជូនចុះកំពង់ចម្លងឆ្លងពីត្រើយម្ខាងទៅត្រើយម្ខាងមានរថយន្តស្ទូចនៅស្រុកវើនសៃ

ចែករំលែក៖

ខេត្តរតនគិរីៈ គំនរឈើរាប់ពាន់កំណាត់ដែលក្រុមឈ្មួញកំពុងតែប្រមូលយ៉ាងសកម្មនៅតាមដងទន្លេសេសាន្ត ក្នុងស្រុកវើនសៃ ត្រូវបានគេប្រទះឃើញនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនិងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិភ្នំកុក ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។

គំនរឈើដែលគេប្រទះឃើញនោះ ប្រភពបានបង្ហើបថា ជាឈើរបស់ក្រុមឈ្មួញដែលបានប្រមូលទិញពីក្នុងព្រៃដែនជំរកសត្វទោច និងជាយឧទ្យានជាតិវីរៈជយ័ ជាប់ព្រំប្រទល់ខេត្តរតនគិរី និងស្ទឹងត្រែង ហើយមួយចំនួនទៀត ចេញពីតំបន់មួយចំនួន ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ប្រភពបន្តទៀតថា ក្រោយពេលប្រមូលទិញបាន គេដឹកតាមគោយន្តច្នៃមកគរស្តុកទុកនៅតាមផ្ទះនិងមួយចំនួនជញ្ជូនបន្តយ៉ាងសកម្មដាក់នៅមាត់កំពង់ ក្នុងភូមិប៉ាកាឡាន់ ឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។

ប្រភពបានបន្តទៀតថា ការដឹកជញ្ជូនឈើយ៉ាងសកម្មបែបនេះ ប្រជាពលរដ្ឋនៅទីនោះ បានបង្ហើបថា ពួកគេតែងដឹកជញ្ជូនជារាងរាល់ទាំងយប់ទាំងថ្ងៃជាក់ស្តៃងដូចជានៅល្ងាចថ្ងៃនេះ តែម្តង(ល្ងាចខែខាងលើ)។

នៅល្ងាចថ្ងៃនោះ គេឃើញរថយន្តស្ទូចកពុងតែធ្វើសកម្មភាពស្ទូចអូសឈើពីក្នុងទន្លេឡើងគោកយ៉ាងសកម្ម មានគំនរគrដូចភ្នំនៅមាត់កំពង់ភ្នំ កុកនោះរង់ចាំមានរថយន្តដឹកបន្តទៅលក់នៅប្រទេសវៀតណាម។

ទាក់ទិននឹងករណីងខាងលើនោះ មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចបាននោះទេ ៕ សហការី

 


ចែករំលែក៖