ព័ត៌មានទាន់ហេតុការណ៍៖

កូនក្មួយកម្មករ គោរព ស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន គ្រប់ទីកន្លែង

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧, មុននឹងអញ្ជើញដល់វេទិកា នៃពិធីសំណេះសំណាលជាមួយកម្មករនៅរោងចក្រតំបន់ទួលពង្រ ក្នុងខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ  សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ កម្មការនី ដែលបានឈរ រង់ចាំទទួលស្វាគមន៍ សម្តេច ចាប់តាំងពីផ្លូវចូលរហូតដល់វេទិកានៃពិធី។

យើងបានឃើញច្បាស់ហើយ គឺបងប្អូនកូនក្មួយកម្មករ កម្មការនីបានរង់ចាំទទួល សម្តេចតេជោ ដោយទឹកមុខញញឹម សប្បាយរីករាយ និងកក់ក្តៅបំផុត។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានផ្តល់នូវការស្រឡាញ់រាប់អានកូនក្មួយកម្មករតាមរយៈការឱប ថើប ចាប់ដៃ និងថតរូប Selfie ជាមួយកូនក្មួយ នៅក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។ នេះបានបង្ហាញអោយឃើញយ៉ាងច្បាស់ពីការអាណិតស្រលាញ់ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ចំពោះកូនក្មួយកម្មករ កម្មការនី ដែលកំពុងបំរើការងារនៅតាមរោងចក្រនានាទូទាំងប្រទេស។

សូមជូនពរជនរួមជាតិ និងបងប្អូន កូនក្មួយ កម្មករ កម្មការនីទាំងអស់ជួបតែសេចក្តីសុខចម្រើន សុភមង្គល និងសំណាងល្អគ្រប់ៗគ្នា។ ទន្ទឹមនឹងនេះ សូមជនរួមជាតិ និងកូនក្មួយ យកចិត្តទុកដាក់ជួយមើលថែទាំលោកយាយ លោកតា ឪពុកម្តាយចាស់ៗនៅក្នុងខែរងារនេះ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖