ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ យ៉ាងដូច្នេះថា៖
«ពូពិតជាមានមោទនៈភាំពខ្លាំងណាស់ ដែលបានសង្កេតឃើញថា កូនក្មួយកម្មករ ទាំងយុវជន និងយុវនារី គឺអត់មានធំក្លិនផ្សែងបារីទេ តាមរយៈជំនួបជាមួយកូនក្មួយប្រមាណជិត ៣០ម៉ឺននាក់រួចមកហើយ។ មិនត្រតឹមតែអត្រាយុវវ័យទេ គឺសូម្បីអត្រាមនុស្សចាស់ជក់បារីក៏បានថយចុះដែរ។
យើងបន្តរួមគ្នាទប់ស្កាត់ និងកាត់បន្ថយការជក់បារី ដើម្បីសុខភាពពលរដ្ឋល្អ ហើយនឹងជួយដល់ការកាត់បន្ថយគ្រោះថ្នាក់ដោយសារការជក់បារីទៀតផង»៕