ខេត្តព្រះសីហនុ៖ កាប់មនុស្សដូចកាប់គោកើតឡើងកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ មានករណីមនុស្សឃាត១កើតឡើងនៅចំណុចដី អតីតឆ្នេរអារីស្តុន(ឆ្អេរអូរឈើទាល) ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់៤ក្រុង ខេត្តព្រះសីហនុ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សយ លន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូប៉ាវម៉ាយ មានស្រុកកំណើតនៅ ភូមិដំណាក់ត្របែក ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវជនសង្ស័យកាប់ត្រង់ក្បាលខាងឆ្វេង និងកខាងក្រោយបណ្តាលអោយស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុតែម្តង ។
នៅពេលនេះកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពុងស្រាវជ្រាវស្វែងរកជនប្រព្រឹត្តបទមនុស្សឃាតនេះ ៕ ឆ្លាម សមុទ្រ