ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីឆ្លាមមួយគ្រឿងបើកបុករ៉ឺម៉កម៉ូតូបណ្ដាលឲ្យមនុស្ស២នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត នឹងរ៉ឺម៉កម៉ូតូ បណ្ដាលឲ្យមនុស្ស២នាក់រងរបួសស្រាល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ភ្នំពេញ ។

រថយន្តបង្កម៉ាក កាមរីឆ្លាម សេរី1997 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K5894 អ្នកបើកបរពំុស្គាល់អត្តសញ្ញាណគេចខ្លួន ដោយបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយរ៉ឺម៉កម៉ូតូ មួយគ្រឿង ស្លាកលេខ ភ្នំពេញ 1BU1060 ពណ៌ខ្មៅ ពីក្រោយ ដែលធ្វើដំណើរស្របគ្នា បណ្តាលឲ្យរងរបួសមនុស្សពីរនាក់ ។

ជនរងគ្រោះទាំង២នាក់នេះ ទី១/-ឈ្មោះវង្ស សម្បត្តិ ភេទប្រុស អាយុ៦០ឆ្នាំ (អ្នកបើកបរ) ទីលំនៅភូមិពង្រ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជយ័ ក្រុងភ្នំពេញ រងរបួសស្រាល ទី២ ឈ្មោះ សៀង ខាន់ ភេទស្រី អាយុ៦៧ឆ្នាំ ទីលំនៅ ភូមិពង្រ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ជាអ្នករួមដំណើររបួសស្រាល ។

ករណីគ្រោះថ្នាក់ចរាចរនេះដែរ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបណ្តាមកពីអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន៕ ចាន់ធឿន


ចែករំលែក៖