ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលនគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបក្រុមចោរប្លន់៧នាក់បន្តចាប់អ្នកទទួលបញ្ចាំដកហូតម៉ូតូជាច្រើនគ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យជាង១០នាក់បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូស្កូបពី ពីបុរស២នាក់បានសម្រេចកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅបុរសពិភពថ្មី ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ហើយបានព្យាយាមគេចខ្លួនបាត់មួយយប់ លុះព្រឹកឡើងត្រូវបាន លោកយឹមសារ៉ាន់ អធិកានគរបាលខណ្ឌបានដឹកនាំកម្លាំងចុះបង្ក្រាបនិងឃាត់ជនសង្ស័យជាបន្តបន្ទាប់ចំនួន៦នាក់ នៅសង្កាត់ត្រពាំងក្រសាំង យកមកធ្វើកាសាកសួរហូតឈានដល់កាចុះឆែកឆេកន្លែងទីតាំងបញ្ចាំម៉ូតូដកហូតម៉ូតូជាច្រើនគ្រឿងរួមទាំងឃាត់ខ្លួនអ្នកទទួលបញ្ចាំម្នាក់ថែមទៀត។

ជនរងគ្រោះលើកចុងក្រោយ ឈ្មោះ ឈាង ផាន្នី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្យកណ្តាល ។ ចំណែកម៉ូតូដែលក្រុមជនសង្ស័យវាយប្លន់ យកកាលពីវេលាម៉ោង៩យប់ ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិព្រៃបឹង សង្កាត់កន្ទោក ម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AE-9384 ។

ចំណែកជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១ឈ្មោះវណ្ណ ផានិត្រភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅ ភូមិ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ទី២ ឈ្មោះអេងលីហ័ង ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅ ភូមិស្វាង សង្កាត់ស្នោ ទី៣ឈ្មោះ ធីសុវណ្ណបញ្ញា ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅ ភូមិសាម្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ទី៤ឈ្មោះភាពមករា ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ទី៥ឈ្មោះ ប៉ុតជាលីនុ ភេទប្រុសអាយុ១៧ ឆ្នាំ ស្នាក់នៅភូមិសាម្គី សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ទី៦ឈ្មោះ ផល ចារ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ តាឥន្ទ សង្កាត់ស្នោ ។និងទី៧ឈ្មោះ ហួន វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ និងទិញលក់ម៉ូតូ ជាប់ពាក់ព័ន្ធទទួលផលចោរកម្ម ។

លោក យឹម សារ៉ាន់ អធិការខណ្ឌ បានឲ្យដឹងទៀតថា ក្រោយពីស្រាវជ្រាវ តាមចាប់ក្រុមចោរប្លន់ សកម្មក្នុងមូលដ្ឋាន ឈានដល់ ឃាត់ខ្លួន អ្នកទទួលផលចោរកម្ម និងឆែកឆេរផ្ទះ រកឃើញផ្ទះចំនួន៤កន្លែង ស្តុក ទុកម៉ូតូ ចម្រុះ មានទាំង ម៉ូតូបញ្ចាំ ម៉ូតូទិញពីក្រុមចោរលួច ចោរប្លន់ ជាច្រើនគ្រឿង ក្រោមការសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយកម្លាំង ចុះឆែកត្រួតពិនិត្យ ផ្ទះទាំង៤ រកឃើញទាំងសម្ភារៈ គ្រឿង សម្រាប់ផ្លាស់ប្តូ កែច្នៃបំភ័ណ្ឌម៉ូតូទៀតផង ។

ក្រោយធ្វើកាឃាត់ខ្លួនជនសង្ស័យនិងជនពាក់ព័ន្ធ រួមទាំងម៉ូតូទាំងអស់ និងគ្រឿងម៉ូតូជាច្រើន ត្រូវបាន សមត្ថកិច្ចនាំ ដឹកយកទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌពោធិសែនជ័យ ដើម្បីបន្តស្រាវជ្រាវរកម្ចាស់ និងសាកសួរជនសង្ស័យ ដើម្បីកសាងសំណុំរឿង បន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖