ភ្នំពេញ៖ យើងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក៊ និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជានិងរងឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹមប៊ីន (TEMBIN)ចាប់ពីពីថ្ងៃទី២៦-២៨ ខែធ្នូ និងមានពពកច្រើនដេដាស់ ភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។
ឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹមប៊ីន (TEMBIN) នាម៉ោង១និង០០រំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ កំពុងស្ថិតនៅភាគខាងកើតប្រទេសហ្វីលីពីន។ យោងតាមការព្យាករណ៍ឥទ្ធិពលរបស់ព្យុះទី២៧ ឈ្មោះ តឹមប៊ីន (TEMBIN) និងធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីនចូលមកក្នុងសមុទ្រចិនខាងត្បូង រួចបន្តដំណើរមកកាន់តំបន់ទន្លេមេគង្គប្រទេសវៀតណាម។
លក្ខណះបែបនេះនិងធ្វើអោយស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីពីថ្ងៃទី២៦-២៨ ខែធ្នូ និងមានពពកច្រើនដេដាស់ ភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌស្ទើរទូទាំងប្រទេស។ ពិសេសបណ្តាខេត្តនៅជាប់តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម៕ សុខ ខេមរា