ខេត្ត្តឧត្តរមានជ័យ៖ នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៧ មានករណីផ្ទុះក្បាលគ្រាប់៦០មីល្លីម៉ែត្រ នៅចំណុចសាលាបឋមសិក្សាសម្តេចហ៊ុនសែនអន្លង់វែង ស្ថិតក្នុងភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យរងរបួសចំនួន៤នាក់ ក្នុងនោះមានអ្នកគ្រូម្នាក់ កុមារាម្នាក់ និងកុមារី២នាក់។
ជនរងគ្រោះទាំងបួននាក់ ឈ្មោះឆន ស្រីអែម ភេទស្រី អាយុ១៤ឆ្នាំ(កូនសិស្ស)រងរបួសធ្ងន់លើខ្នងរស់នៅភូមិយាងខាងត្បូងឃុំ ស្រុកអន្លង់វែង
, ឈ្មោះ ហួ ប៉ូលីន ភេទប្រុស អាយុ១៣ឆ្នាំ (សិស្ស) រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែងរបួសធ្ងន់លើមាត់
, ឈ្មោះហឹុមសុលី ភេទស្រី អាយុ១០ឆ្នាំ (សិស្ស) រស់នៅភូមិយាងខាងជើង ឃុំ អន្លង់វែង ស្រុកអន្លង់វែងរងរបួសស្រាលលើខ្នងនឹងភ្លៅខាងស្តាំ
និងឈ្មោះហ៊ុនម៉ាលី ភេទស្រី អាយុ៣៤ឆ្នាំ (គ្រួបង្រៀន) រស់នៅ ភូមិទោលកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែងរងរបួសស្រាលលើខ្នង។
សមត្ថកិច្ចបានចុះពិនិត្យ និងកោសល្យវិច័យរកឃើញក្បាលគ្រប់៦០មីលីម៉ែត ដែលសេសសល់កាលសម័យសង្គ្រាម។
មូលហេតុដែលបណ្ដាលឲ្យផ្ទុះគ្រប់ឡើងដោយសារតែដុតសំរាមក្នុងទីធ្លាសាលា ហើយជនរងគ្រោះដែលបានទទួលរងរបួសករដោយសារតែទៅឈរឆ្អើរនៅក្បែរនោះ។
បច្ចុប្បន្នជនរងគ្រោះទាំង៤នាក់បានបញ្ជួនទៅសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែក ខេត្តឧត្តរមានជ័យ៕ប៉ែន នួន