ភ្នំពេញ៖ បុរសម្នាក់ជាមុខសញ្ញាចោរលួចបន្លំយកសម្ភារភ្ញៀវដែលធ្វេសប្រហែស ហើយជនសង្ស័យរូបនេះ បានបន្លំខ្លួនធ្វើជាចូលហាត់ប្រាណដែល ឆ្លៀតឱកាសពេលជនរងគ្រោះរវល់ លួចយកកាបូបស្ពាយនិងសោម៉ូតូ រួចយកម៉ូតូពីកន្លែងផ្ញើគេចខ្លួនជិត៥ម៉ោង ត្រូវនគរបាលខណ្ឌទួលគោកស្រាវជ្រាវ ឃាត់ខ្លួនបាននៅខណ្ឌពោធិ៍សែនជ័យ ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខហាងលក់សាច់អាំងយីហោ១៦៨ ផ្លូវលេខ២០៤សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ក្រោយពីជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងក្លឹបហាត់ប្រាណ យីហោគីកុង ផ្លូវលេខ ២៥៣ក្រុមទី៥៣ ភូមិ៥៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ម៉ា លីន ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរនិស្សិតផ្នែកធនាគារ ឆ្នាំទី៤ស្នាក់នៅក្នុងសកលវិទ្យាល័យមេគង្គកម្ពុជា សង្កាត៉អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ មិត្ត សុវណ្ណារ៉ា ហៅ ទូច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក៉នៅផ្ទះលេខ៥៨ ផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
វត្ថុតាងចាប៉យករួមមាន ម៉ូតូចំនួន០២គ្រឿង:១-ម៉ាកZoomer-X ពណ៌ខ្មៅ ពាក៉ស្លាកលេខ ភ្នំពេញ1BM-1627 សេរីឆ្នាំ២០១៧ លេខតួ 5104506 ម៉ាស៊ីន:3104506(ជារបស់ជនរងគ្រោះ)២-ម៉ាកTodayពណ៌សពាក់ ស្លាកលេខ ភ្នំពេញ 1BG-6050 លេខតួនិងម៉ាស៊ីន:1098875 ( ជារបស់ជនសង្ស័យជិះមកធ្វើសកម្មភាព) ។ កាបូបស្ពាយពណ៌ខ្មៅចំនួន០១ដែលនៅក្នុងនោះមានទូរស័ព្ទចំនួន០១គ្រឿងម៉ាក iPhone 6 + ពណ៌មាស ស៊ីមកាត 010 546455 , បណ្ណសំគាល៉យានយន្តចំនួន០១សន្លឹក, ចុងកន្ទុយក្រដាសផ្ញើម៉ូតូ១សន្លឹកនិងកូនសោរម៉ូតូ (ជារបស់ជនរងគ្រោះ) ។
យោងតាមប្រភពពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៥និង៤៥នាទីជនររងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាក (Zoomer-X) ម្នាក់ឯងចេញពីសកលវិទ្យាល័យ មេគង្គកម្ពុជា មកហាត់ប្រាណ ដោយដាក់ម៉ូតូផ្ញើក្នុងក្លឹបរួចយក កន្ទុយសំបុត្រផ្ញើ ដាក់ក្នុងកាបូប ជាមួយទូរស័ព្ទនិងកូនសោរម៉ូតូហើយក៏យកទៅទុកនៅក្បែរកន្លែងខ្លួនហាត់ប្រាណ ក្រោយពេលហាត់ប្រាណបានមួយសន្ទុះ ក៏ក្រលេកមើលមកកន្លែងខ្លួនទុកកាបូបស្រាប់តែបាត់មិនឃើញក៏បានទៅរកមើលម៉ូតូនៅកន្លែងផ្ញើស្រាប់តែបាត់ទៀត ។ ភ្លាមៗនោះជនរងគ្រោះបានទៅដាក់ពាក្យប្តឹងរាយការណ៌ជូននគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ និងឆែកមើលកាមេរ៉ាសុវត្ថភាពបានឃើញរូបជនសង្ស័យ រួមទាំងទូរស័ព្ទរបស់ជនរងគ្រោះមានភ្ជាប់អាយក្លោត ក៏តាមរកឃើញជនសង្ស័យនៅហាងសាច់អាំងយីហោ១៦៨ ផ្លូវ២០០៤ សង្កាត់កាកាបខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននិងឆ្លើយសារភាពរួចបញ្ជូនមក អធិការដ្ឋានមគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ស តារា