ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌដូនពេញឃាត់ខ្លួនបុរសម្នាក់ រួមនឹងថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាល ផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង សហប៉ុស្តិ៍ស្រះចកនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន បុរសម្នាក់ ពីបទជួញដូរសារធាតុញៀន ។

ករណីបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីម៉ោង១និង១០នាទីរំលងអធ្រាត្រថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ចំណុចក្រោយស្ថានទូតបារាំង ផ្លូវលេខ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ មុំ ឫទ្ធី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ ។ វត្ថុតាងដកហូតមាន ៖ -ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀនចំនួន៣កញ្ចប់ -ទូរសព្ទ័ដៃ១គ្រឿងម៉ាកណូគា ពណ៌ខ្មៅលាយក្រហម -លុយខ្មែរ៦០០០រៀល -ប្រអប់ពណ៌ខ្មៅចំនួន១ -កាបូបដៃពណ៌សូកូឡាចំនួន០១។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ស តារា


ចែករំលែក៖