ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររៀបការ៉ូម្នាក់ឆក់ខ្សែភ្លើងបណ្ដាលឲ្យសន្លប់បាត់មាត់ឈឹង

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាកម្មកររៀបការ៉ូម្នាក់ឆក់ខ្សែភ្លើងខណៈដែលកំពុងកាត់ការ៉ូរៀបបណ្ដាលឲ្យសន្លប់បាត់មាត់ឈឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង១០ នាទីរសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវបេតុង ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បុរសជាកម្មកររៀបការ៉ូមានឈ្មោះ ភ័ស្ស អាយុ២២ ឆ្នាំមុខរបរ ជាកម្មកររៀបការ៉ូ ស្នាក់នៅការដ្ឋានកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្ដកំពុងឆ្នាំង ។

យោងតាមប្រភពព័ត៌មានពីអ្នកធ្វើការក្នុងការដ្ឋានជាមួយគ្នាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស រង គ្រោះរៀបការ៉ូជាធម្មតា ស្រាប់តែមុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះបានទាញខ្សែភ្លើង និងយកប៉ូទ័រដើម្បីកាត់ការ៉ូតែមិនបានប្រយ័ត្នបណ្ដាលឲ្យប៉ះដំណរខ្សែភ្លើងឆក់តែម្ដង ភ្លាមៗនោះមានអ្នកធ្វើការដូចគ្នាទៅជួយដកឌុយបណ្ដាលឲ្យឆក់ដែរតែមិនបានកើតអី ដោយឡែកបុរសរងគ្រោះត្រូវប្រជាពលរដ្ឋនាំគ្នាយកមកកប់ដីខ្សាច់រួចហៅរថយន្ដសង្គ្រោះនៅមន្ទីរពេទ្យសួគ៌ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានហៅមេការយកទៅសួរនាំនិងធ្វើកំណត់ហេតុ៕ ភារ៉ា ដង្កោ


ចែករំលែក៖