ព័ត៌មានទាន់ហេតុការណ៍៖

តុក្កតាសិចធ្វើឲ្យមនុស្សជាតិ«ឈានដល់ទីបញ្ចប់»

ចែករំលែក៖

ក្រៅពីគ្រាប់បែកបរមាណូ អាវុធជីវ សាស្ត្រ មីស៊ីល ដែលអាចសម្លាប់មនុស្សនៅលើភពផែនដីនេះ ។ មិនមានអ្នកណាម្នាក់នឹកឃើញដល់អាវុធម្យ៉ាងទៀត ដែលអាចធ្វើឲ្យមនុស្សត្រូវផុតពូជពីផែនដីនេះ បន្តិចម្តងៗ មិនចាញ់អាវុធប្រល័យ លោក ឡើយ ដោយគ្រាន់តែប្រើរយៈពេលយូរ បុ៉ណ្ណោះ។

សាស្ត្រាចារ្យ Kathleen Richardson អ្នកបង្កើតយុទ្ធនាការប្រឆាំងនិង តុក្កតា សិច បានថ្លែងសន្តរកថានៅក្នុងកិច្ចប្រជុំ អង្គការសហប្រជាជាតិ ស្តីពី ស្នេហានិងផ្លូវភេទជាមួយតុក្កតាសិចនៅទីក្រុងឡុង ប្រទេសអង់គ្លេស រយៈពេល២៥នាទី បានធ្វើឲ្យអ្នកស្តាប់តក់ស្លុតយ៉ាងខ្លាំង ទៅលើ ការប្រឆាំងរបស់នាងទៅលើតុក្កតាសិច។ នាងបានបញ្ជាក់ថា បុរស ៗបានបញ្ចប់ជីវិត របស់ខ្លួន។ នាងបញ្ជាក់ទៀតថា តុក្កតា ដែលមានរូបរាំងដូចមនុស្សស្រី និងកុមារ គួរតែត្រូវហាមប្រាម គឺជាសកម្មភាពមើល ងាយដល់ស្ត្រីភេទ និងកុមារី ទុកដូចជា របស់ប្រើប្រាស់គ្មានតម្លៃ។

នាង Kathleen Richardson បានបញ្ជាក់ ទៀតថា ចាំបាច់ត្រូវតែលុបចោលនៅ តុក្កតាសិចជាបន្ទាន់ ដើម្បីបន្តជីវិតមនុស្ស នៅថ្ងៃអនាគត។

បច្ចុប្បន្នមានមនុស្សប្រុសស្រីជាច្រើនបានប្រើប្រាស់តុក្កតាសិចជាដៃគូរបស់ខ្លួននៅក្នុងជីវិត ដោយមិនគិតដល់ការយក ប្តីប្រពន្ធ ឬបង្កើតកូនចៅបន្តនោះឡើយ។ ដោយសារតែសម្ពាធការងារ និងការ ចំណាយច្រើន អ្នកខ្លះ មិនយកប្តីប្រពន្ធ ឡើយ ដោយយកតុក្កតាសិច មកជំនួស វិញ ។ទាំងនោះជាក្តីបារម្ភយ៉ាងខ្លាំង ពីការធ្លាក់ចុះនៃចំនួនពលរដ្ឋនៅលើពិភពលោកនាពេលអនាគត៕ ម៉ែវ សាធី

 


ចែករំលែក៖