ព័ត៌មានទាន់ហេតុការណ៍៖

ការមិនផ្អាកសកម្មភាពធ្វើសមយុទ្ធបង្កផលលំបាកដល់កូរ៉េខាងត្បូងរៀបចំប្រកួតកីឡារដូវរងា

ចែករំលែក៖

កន្លងមកថ្មីៗកូរ៉េខាងត្បូងបានស្នើដល់អាមេរិកផ្អាក់សកម្មភាពធ្វើសមយុទ្ធរួមដើម្បី កាត់បន្ថយភាពតានតឹង នៅក្នុងតំបន់ ពេលដែលកូរ៉េខាងត្បូង រៀបចំការប្រកួត កីឡា រដូវរងាឆ្នាំ២០១៨ នៅទីក្រុង Pyeongchang របស់កូរ៉េខាងត្បូងដើម្បីជៀស វាង ការបង្កហេតុពីសំណាក់កូរ៉េខាងជើង ក្នុងអំឡុងព្រឹត្តិការណ៍កីឡានេះ។

យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយនៅថ្ងៃទី២០ ខែធ្នូ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីកាណាដា លោក Chrystia Freeland ថា សេតវិមានមិនបាន បដិសេធ ធ្វើកិច្ចចរចាជាមួយកូរ៉េខាងជើងនោះទេ ប៉ុន្តែក្រុងវ៉ាស៊ីនតោន បានសង្កេត ឃើញថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង គ្មាន ឆន្ទៈនៅក្នុងការចរចា។

លោក Rex Tillerson បានសង្កត់ធ្ងន់ថា រហូតទាល់តែកូរ៉េខាងជើង បានឈានដល់ ការសន្និដ្ឋានចុងក្រោយ នោះយុទ្ធនាការ គាបសង្កត់ លើប្រទេសនឹងកាន់តែខ្លាំង ក្លា។

ជាមួយគ្នានោះដែរ សេតវិមានបាន និយាយថា “សេតវិមានបាននិយាយ អំពី ការចរចាគ្នា ហើយក៏មិនបានបដិសេធ កិច្ចចរចាការទូតនោះដែរ។ អ្វីដែលសេត វិមាន គ្រាន់តែបានសង្កេតឃើញនោះ គឺ កូរ៉េខាងជើងមិនបានបង្ហាញឆន្ទៈ ក្នុងការ ចរចានេះទេ” ។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Tillerson ក៏បានបញ្ជាក់ផងដែរថា អាមេរិក គ្មានគម្រោងណាមួយ ក្នុងការផ្អាកសម យុទ្ធយោធារួមគ្នា នៅជិតឧបទ្វីបកូរ៉េ នៅ មុនការប្រកួតកីឡាអូឡាំពិក រដូវរងាឆ្នាំ ២០១៨នោះទេ៕ ម៉ែវ សាធី

លោក Rex Tillerson បានសង្កត់ធ្ងន់ថា រហូតទាល់តែកូរ៉េខាងជើង បានឈានដល់ ការសន្និដ្ឋានចុងក្រោយ នោះយុទ្ធនាការ គាបសង្កត់ លើប្រទេសនឹងកាន់តែខ្លាំង ក្លា


ចែករំលែក៖