ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានពីការបង្ក្រាប ទៅលើជនសង្សយ័មួយក្រុមមានគ្នា៩នាក់ ដែលពាក់ពន្ធ័នឹងការសម្លាប់ជនរងគ្រោះម្នាក់ស្លាប់នៅដីអតីតៈអារីស្តុន ឆ្នេរអូរឈើទាលក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២០ និង១០នាទី ដែលប៉ូលិសចាត់ទុកថា ជាអំពើរឃាតកម្ម (គិតទុកជាមុន) ដោយក្រុមជនសង្សយ័ បានប្រើកាំបិតកាប់ទៅលើជនរងគ្រោះ ចំនួន២កាំបិត (ក្បាលនិងកញ្ចឹងក) បណ្តាលឲ្យស្លាប់ភ្លាម នៅកន្លែងកើតហេតុ។ ដោយមានការចង្អុលបង្ហាញដឹកនាំ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ជនសង្ស័យ ចំនួន៩នាក់ ត្រូវបានចាប់ខ្លួនជាន្តបន្ទាប់នៅថ្ងៃទី២០និង២១ខែធ្នូ២០១៧ ។
ជនសង្សយ័មានឈ្មោះ ៖
១.ជា វីដេវីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ជាងភ្លេង មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ (ចារីដៃដល់) ក្រុម AL។
២ អ៊ុង ដារារិទ្ធភេទប្រុសអាយុ១៧មុខរបរព្រូឡាន នៅភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុ(សហចារី)ក្រុមAL។
២.គង់ មាន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ (សហចារី) ក្រុម AL ។
៣.ហ៊ុយ សេងលី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ (សហចារី) ក្រុម ADZ ។
៤.យូ អ៊ី ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ(សហចារី) ក្រុម ADZ ។
៥.ឃាង ណារិន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ (សមគំនិត) ក្រុមADZ ។
៦.ខាន់ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សមគំនិត) ក្រុមអាវុធខ្លី ម៉ាកឡុក១៧ ប្រើហ្គាស ក្រុមADZ ។
៧.បូ ចាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ (សមគំនិត) ក្រុមADZ ។
៨. សោម វីរតនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ(សមគំនិត) អ្នកផ្តល់កាំបិតក្រុម ADZ ។
បក្សពួកជនសង្ស័យនៅសល់៥នាក់ទៀតសមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន ។
វត្ថុតាងចាប់យក៖ កាំបិតកាចែត ចំនួន១ (ឧបករណ៍សម្រាប់ធ្វើឃាត), អាវុធខ្លី ម៉ាកឡុក១៧ ប្រើហ្គាសចំនួន ១, ម៉ូតូ ចំនួន៣គ្រឿង (ម៉ាកសេ១២៥ សេរីឆ្នាំ២០១៧ ចំនួន ២ និងម៉ាក MSX ចំនួន ១ ) ។
មូលហេតុ គំនុំរវាងក្រុមបងតូចបងធំពួកវាបានចែកជាក្រុមមាន៖ ក្រុម K-BOY,ក្រុម កាំបិតធំ, ក្រុម AL និងក្រុម ADZ។
ចំណែកជនគ្រោះ បើតាមលោកស្នងការរងបញ្ជាក់ថា ជនរងគ្រោះឈ្មោះ សយ លួន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកប៉ាវម៉ាយ (ជាក្រុមកាំបិតធំ) ។
ករណីនេះកម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនិតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត៕ ឆ្លាម សមុទ្រ