ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបុរសម្នាក់ពីបទលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួន ក្រោយជនសង្ស័យធ្វើសកម្មភាពលួច យកម៉ូតូមួគ្រឿងបានសម្រេច ដែលប្រព្រឹត្តិឡើងកាលពីនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១និង៣០ នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះលេខ៦៨ ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ នៅចំណុចក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះឈ្មោះឯល ហ្វាទីម៉ាស់ ភេទស្រី អាយុ៣៧ឆ្នាំមុខរបរលក់ដូ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

សម្ភារៈបាត់បង់៖ ម៉ូតូមួយគ្រឿងម៉ាក Zoomer x ពណ៌ទឹកបុិចលាយទឹកក្រូចពាក់ស្លាកលេខភ្នំពេញ 1.GB.7859 ។ ជនសង្សយ័ឈ្មោះ លិម សាហ្វី ភេទប្រុស អាយុ២៧ឆ្នាំមានទីលំនៅចំនុចបង្ក្រាបខាងលើមុខរបរមិនពិតប្រាកដ។ (មានផ្ទុកនូវសារធាតុញៀនក្នុងខ្លួន)។

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងនគរបាលខណ្ឌឫស្សីកែវ បានទទួលពាក្យបណ្តឹងពីស្រ្តីរងគ្រោះ បានបាត់ម៉ូតូកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១និង៣០ នាទីរំលងអាធ្រាត្រ នៅចំណុចផ្ទះលេខ៦៨ ក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។ សមកិច្ចបានស្រាវជ្រាវរួចកំណត់មុខសញ្ញារហូតដល់ឃាត់ខ្លួនជនសង្ស័យខាងលើនេះយក សាកសួររកបក្ខពួកនិងកសាងសំណុំរឿងតាមនីតិវិធី ៕ អរុណរះ


ចែករំលែក៖