ខេត្តកែប៖ កាលពីព្រឹកមិញ នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវអគារសិក្សា នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ខេត្តកែប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់អគារសិក្សាថ្មី១ខ្នងថែមទៀត ដល់ វិទ្យាល័យ ហ៊ុន សែន ចំការដូង ដែលមានទីតាំងស្ថិតនៅ ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។
អគារសិក្សា១ខ្នងថ្មីនេះ មានកម្ពស់៤ជាន់ ៤០បន្ទប់, ទីចាត់ការ និងបណ្ណាល័យ១ខ្នងនមាន ៣បន្ទប់, អគារស្នាក់នៅរបស់គ្រូ និងសិស្ស ១ខ្នង ២ជាន់២០បន្ទប់, ទីលានបាល់ទាត់ បាល់បោះ និងអត្តពលកម្ម និង ផ្លូវបេតុងក្នុងបរិវេនសាលារៀន ព្រមទាំង Computer ៤០គ្រឿង Printer ១០គ្រឿង Copy ,Machine ២គ្រឿង ផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត តែងតែយកចិត្តទុកដាក់កសាងសាលារៀនទាំងនៅក្នុងទីក្រុងនិងតាមជនបទដើម្បីអោយកូនក្មួយមានឱកាសសិក្សារៀនសូត្រ។ សម្តេចទាំងទ្វេមិនទុកអោយកូនក្មួយអត់សាលារៀនឡើយ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ