ខេត្តកែប៖ ថ្ងៃ៦កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៥:៣០ល្ងាច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកបុណ្យសមុទ្រឆ្នាំ២០១៧ នៅខេត្តកែប។
ពិធីបុណ្យសមុទ្រលើកទី៦ នៅខេត្តកែបថ្ងៃនេះ គឺប្រារព្ធឡើងក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង: អនាគតគឺបច្ចុប្បន្ន» ក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍សម្រាប់ការអភិវឌ្ឍ» ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយរីករាយទាំងអស់គ្នា៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ