ព័ត៌មានទាន់ហេតុការណ៍៖

​ក្រុមចោរ​មួយក្រុម​មាន​គ្នា​ប្រមាណ៣ទៅ៤នាក់​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​មន្ត្រីនគរបាល​អន្តរាគមន៍​ពិសេស​ក្រុងម្នាក់យកម៉ូតូអស់២គ្រឿង

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមចោរជើងខ្លាំងមានគ្នា៤នាក់ បានធ្វើសកម្មភាពលួចគាស់ទ្វារផ្ទះមន្រ្តីនគរបាលអន្តរគមន៍ពិសេសម្នាក់ ដោយលួចយកម៉ូតូ២គ្រឿង​ រួចគេចខ្លួនដោយសុវត្ថិភាព កាលពី​វេលា​ម៉ោង២រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី២៤ខែធ្នូ​ឆ្នាំ២០១៧ នៅ​ចំណុច​ផ្ទះ​លេខ៩៧អា ផ្លូវ​លេខ៨៦ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មាន​ពីសាក្សីនៅ​កន្លែងកើតហេតុ ​បានឲ្យដឹងថា មុនពេលកើតហេតុគេ​មាន​ក្រុមចោរ​មួយក្រុម​មាន​គ្នា​ប្រមាណ៣ទៅ៤នាក់​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​មន្ត្រីនគរបាលផ្នែកអន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ម្នាក់ ដោយលួច​យក​ម៉ូតូ​ចំនួន២គ្រឿង​ម៉ាក​ស្កូ​ប​ពី១គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 1N-5686 និង​ម៉ាក​ហុងដា​ឌ្រី​ម១គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1A-0201 ដោយ​សុ​វត្តិភាព​មិន​រំខាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ទីតាងកើតហេតុ ធ្វើការត្រួតពិនិត្យមើលក្រែងមានសល់ស្នាកស្នាមអ្វីខ្លះ នឹងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ដើម្បីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យផងដែរ ៕ ស តារា


ចែករំលែក៖