ភ្នំពេញ៖ ហេតុការណ៍គ្រោះចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូនិងមូ៉តូ បណ្ដាលឲ្យមនុស្សស្រីម្នាក់និងបុរស២នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ ថ្ងៃសៅរ៍ ៦កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ កើតឡើងនៅម្ដុំ ស្តុបផ្លូវបឹងកក់ ស្ថិតនៅសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសម្នាក់ជិះម៉ូតូ ១គ្រឿងម៉ាកសង់ កូរេ ពណ៌ក្រហម ពាក់ស្លាកលេខ ភព-១ញ២១៣០ បានធ្វើដំណើតាមបណ្ដោយផ្លូវលខ ៧០ ទិសដៅពីលិចទៅកើត ពេលដែលគាត់ធ្វើដល់ស្តុបគាត់បានឈប់ ដោយឃើញភ្លើងស្តុបក្រហម បន្ទាប់មកភ្លើងស្តុប ក៏លោតចេញពណ៌ ខៀវ ហើយធ្វើដំណើបន្ត ខណៈនោះក៏មានម៉ូតូ ១ គ្រឿងទៀតម៉ាក ឌូក ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1CY-9591 ជិះដោយប្តីប្រពន្ធ២នាក់ ធ្វើដំណើតាមបណ្ដោយផ្លូវលេខ ៧០ ទិសដៅពីកើតទៅលិច ខណៈនោះ ម៉ូតូបានបត់ទៅខាងឆ្វេងផ្លូវ វាក់អឺនឹងម៉ូតូសង់ កូរ៉េ ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកយ៉ាងពេញ ទំហឹង បណ្ដាលឲ្យភាគីទាំងសងខាង ហោះខ្ទាត ចេញពីម៉ូតូប្រហែល ៥ម៉ែត្រ បណ្ដាលឲ្យភាគីទាំងសងខាង រងរបួសធ្ងន់ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាម។
ក្រោយពេលកើតហេតុដោយសារតែភាគីទាំងសងខាង ដោះស្រាយគ្នាមិនកើត ម៉ូតូត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍រង់ចាំភាគីខាងលើមកដោះស្រាយគ្នានៅពេលក្រោយ៕ ស រស្មី