ខេត្តពោធិ៍សាត់៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងផ្ទះរបស់ខ្លួន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមានសមត្តកិច្ច ដោយចងកសង្ស័យមានវិប្រតិផ្សេងៗខណៈដែលមន្រ្តីជំនាញពាក់ព័ន្ធមិនបានចុះធ្វើកោសល្យវិច័យ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២ និង២៤នាទី រសៀល ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មាននានានៅកន្លែងកើតហេតុបានលើកឡើងស្រឌៀងៗគ្នាថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ប៉ក់ រាត្រី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ(មុខរបរជាងជួសជុលម៉ូតូ) រស់នៅភូមិ សង្កាត់កើតហេតុខាងលើ ហើយធ្លាប់មានប្រពន្ធកូនដែរ ប៉ុន្តែឮថាបានរត់ចោលគាត់បាត់អស់ហើយ។
ប្រភពព័ត៌មានខាងលើនេះបន្តថា ជនរងគ្រោះក្រោយគាត់បានបែកបាក់ប្រពន្ធកូន និងបាននាំគ្នាដើរចោលគាត់ គេសង្កេតឃើញដូចជាមានវិបត្តិផ្សេងៗក្នុងផ្លូវចិត្តច្រើន និងដូចជាបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ រហូតដល់ជនរងគ្រោះសម្រេចចងកធ្វើអត្តឃាតបានសម្រេចនៅក្នុងផ្ទះបែបនេះ ខណៈដែលបងប្អូនឪពុកម្ដាយសាច់ញាតិជាប់រវល់(មិននៅផ្ទះ)។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ទោសជាយ៉ាងណាក្តី ករណីខាងលើនេះមហាជននៅមានចម្ងល់ច្រើនលើសពីការគិត និងដឹងច្បាស់លាស់នោះទេ ខណៈដែលមន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធផ្សេងៗបានត្រឹមផ្លាស្ទិកទៅហ៊ុំព័ទ្ធ ប៉ុន្តែពុំបានសហការគ្នាធ្វើកោសល្យវិច័យនោះឡើយ ដោយសារតែការសម្របសម្រួល និងសុំសំណូមពរពីក្រុមគ្រួសារសាច់ញាតិ បើទោះជាគេដឹងថាការធ្វើនេះរំលោភលើផ្លូវច្បាប់យ៉ាងណាក៏ដោយ៕ ប៉ឹម ពិន