ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​Visto១​គ្រឿង​ បាន​ក្រឡាប់​នៅ​ផ្លូវ​អូរ៥​ មិនឃើញ​មាន​ម្ចាស់​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ មន្រ្តី​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា៖ ព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧​ វេលាម៉ោង​៦និង៣០នាទី​ មាន​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​រថយន្ដ​Visto មួយ​គ្រឿង​បាន​ក្រឡាប់​ នៅ​​ចំណុច​ជិត​ភ្នំ៩៦​ ស្ថិតនៅ​ក្នុង​ភូមិ​៦​ សង្កាត់​លេខ​៤​( អូរ​៥ ) ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដែល​ទៅ​ប្រចាំការ​នៅ​ទីនោះ​ បាន​ឃើញ​មាន​រថយន្ត​១គ្រឿង​ម៉ាក​ KIA VISTO ពណ៌​ ខ្មៅ​ ពាក់ស្លាកលេខ​ ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ​ ដោយ​ពុំ​ឃើញ​មាន​ម្ចាស់​។

តាម​ការ​សាកសួរ​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ​ ថា​ រថយន្ត​នេះ​ក្រឡាប់​តាំងពី​ពេល​យប់​ តែ​ពួក​គាត់​មិន​បាន​ចេញ​ទៅ​មើលទេ​ ព្រោះ​លឺ​តែ​សំឡេង​ឆ្កែ​ព្រូស​ ។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ កំពុង​ចាត់ចែង​ស្ទូច​យកចេញ​ពី​កន្លែង​កើត​ហេតុ​ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​៕ ឆ្លាម សមុទ្រ


ចែករំលែក៖