ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុមុខកំពូលបានចាប់យុវជនម្នាក់ដាក់ខ្នោះ បន្ទាប់ពីរូបគេលួងលោមសង្សារមិនទាន់គ្រប់អាយុយកទៅ រួមរ័កនៅមាត់ទន្លេ បានសម្រេច២ដង កាលពីថ្ងៃចន្ទ៨កើតខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចដីឡូត៍ចំការស្វាយ ភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
សមត្ថកិច្ចនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះស ក ត ស ទ យ អាយុ១៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ជាសិស្សរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះសៀ ស៊ាក់ ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបូបខ្សាច់ រស់នៅភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
តាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះបានដឹងថា កន្លងមកនាងបានស្គាល់ជនសង្ស័យ រូបនេះតាមរយៈជនសង្ស័យសុំលេខទូរស័ព្ទ ហើយជារៀងរាល់ថ្ងៃជនសង្ស័យតែងតែទូរស័ព្ទទំនាក់ទំនងជាមួយនាងរហូត ព្រមទាំងបានណាត់ឲ្យនាងទៅជួបនៅមាត់ទន្លេដើម្បីផ្តោះផ្តងស្នេហា ដោយជួបលើកទី១ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧វេលាម៉ោងជាង៨យប់ នាងបានទៅជួបជនសង្ស័យរយៈពេលប្រហែលកន្លះម៉ោង តែជនសង្ស័យមិនបានរួមរ័កជាមួយនាងនោះទេ គ្រាន់តែបានចាប់អោបថើបបន្លែងលេងតែប៉ុណ្ណោះ។
ក្មេងស្រីរងគ្រោះបានបន្តថា លុះលើកទី២ មិនចាំថ្ងៃក្នុងខែធ្នូ ឆ្នាំ២០១៧ រំលងប្រហែល១អាទិត្យ ក្រោយមកនាង ក្នុងអំឡុងម៉ោងប្រហែល៧យប់ ជនសង្ស័យបានហៅនាង ទៅជួបគេនៅមាត់ទន្លេម្តងទៀត ហើយពេលនោះជនសង្ស័យបានចាប់អោបថើបនាងរួចចាប់នាង រួមភេទបានសម្រេចម្តង ។ លុះក្រោយមកទៀតវេលាម៉ោងជាង៧យប់ មិនចាំថ្ងៃខែ ជនសង្ស័យបានទូរស័ព្ទឲ្យនាងមកជួបនៅកន្លែងដដែល ហើយក៏នាងបានមកជួបដូចមុន ហើយជនសង្ស័យបានធ្វើសកម្មភាពចាប់នាងអោបស្ទាបថើប និងរួមភេទបានសម្រេចម្តងទៀត ។
សមត្ថកិច្ចបានឲ្យដឹងថា លុះពេលនាងត្រឡប់ទៅដល់ផ្ទះវិញម្ដាយសួរមកពីណា ពេលនោះនាងឆ្លើយកុហកម្ដាយថា មកពីទិញអីញ៉ាំនៅខាងត្បូង និយាយរួចម្ដាយនាងទាញដៃដើរទៅមាត់ទន្លេកន្លែងរោងរបស់ជនសង្ស័យស្នាក់នៅរួច សួរនាំទើបបែកធ្លាយរឿងក៏បានប្តឹងឲ្យសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យចាត់ការទៅតាមផ្លូវច្បាប់តែម្តង ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយនាងរងគ្រោះនេះមែន ព្រោះស្រលាញគ្នាធ្វើជាសង្សារជាង៣ខែមកហើយ ។បន្ទាប់ពីជនដង្ស័យសារភាពបែបនេះសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ សហការី