ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត LAND CRIUSER ស្លាកលេខ​ ខ.ម.​ 2​-5355បើកបុកម៉ូតូរបួសធ្ងន់ម្នាក់នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ​៖ នៅ​ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧​​ វេលាម៉ោង​ ១២និង៣០នាទី​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះគីឡូម៉ែត្រ​ ១២៧-១២៨​ ស្ថិត​នៅ​ក្នុង​ភូមិ​វាល​ ឃុំ​កំពង់សិលា​ ស្រុក​កំពង់សិលា​ ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ រវាង​ រថយន្ត​ ០១គ្រឿង​ម៉ាក​ LAND CRIUSER ពណ៌​ ខ្មៅ​ ពាក់ស្លាកលេខ​ ខ.ម​ 2​-5355​ បើកបរ​ដោយ​ឈ្មោះ​ ស្រេង​ សុខលី​ ភេទ​ ប្រុស​ អាយុ​ ២៤ឆ្នាំ​ មានទីលំនៅ​ភ្នំពេញ​ មានទិសដៅពី​ភ្នំពេញ​ ឆ្ពោះ​មក​ ខេត្ត​ព្រះសីហនុ​ លុះ​ដល់ចំណុចខាងលើ​ក៏បាន​បុក​នឹង​ម៉ូតូ​ ០១គ្រឿង​ម៉ាក​ HONDA​ WAVE​ ពណ៌​ ក្រហម​ គ្មានផ្លាកលេខ​ បើកបរ​ដោយ​ឈ្មោះ​ មាស​ សុខា​ ភេទ​ ប្រុស​ អាយុ​ ២៤ឆ្នាំ​ មានទីលំនៅ​ស្រុក​រមាសហែក​ ខេត្ត​ស្វាយរៀង​ បើកបរ​ឆ្លងកាត់​ផ្លូវ​ពី​ កើត​ ទៅ​ លិច​ ។

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​មធ្យម​​មនុស្ស​ម្នាក់​ឈ្មោះ​ មាស​ សុខា​ អ្នកបើកបរ​ម៉ូតូ​ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់សិលា​ ។

រីឯ​វត្ថតាង​ រថយន្ត​ និង​ ម៉ូតូ​ បានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កំពង់សិលា​៕ ឆ្លាម សមុទ្រ


ចែករំលែក៖