ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់និងបាត់ខ្លួនកើនឡើង៣៣៥នាក់នៅហ្វុីលីពីនដោយព្យុះ Tembin

ចែករំលែក៖

ព្យុះ Tembin ឆ្លងកាត់ប្រទេសហ្វុីលីពីន ឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងប្រទេសវៀតណាម ប៉ុន្តែព្យុះបានថុយចុះមិនបណ្តាលឲ្យប៉ះពាល់ខ្លាំងដល់ប្រទេសវៀតណាមនោះឡើយ ដោយសារតែវៀតណាម បានធ្វើការជម្លៀសពលរដ្ឋទាន់ពេលវេលា ចេញពីតំបន់គ្រោះថ្នាក់។

ចំណែកនៅក្នុងប្រទេសហ្វុីលីពីនវិញ ព្យុះត្រូពិកយ៉ាងខ្លាំងក្លាកំពុង បានធ្វើការ វាយប្រហារ ទៅលើភាគខាងត្បូង នៃ ប្រទេសនេះ តាំងតែពីថ្ងៃសុក្រសប្តាហ៍ មុននោះបានបណ្តាលឲ្យមាន មនុស្សបាត់ បង់ជីវិត កើនដល់១៦៤នាក់ហើយ ខណៈដែល ១៧១នាក់កំពុង បាត់ខ្លួន នៅឡើយ។

ការប្រកាសដែលត្រូវ បានធ្វើឡើង ដោយ រដ្ឋាភិបាលប្រទេសហ្វុីលីពីន កាលពីព្រឹកថ្ងៃចន្ទនោះបានបញ្ជាក់ទៀតថា ព្យុះត្រូពិក Tembin បានចាប់ផ្តើមវាយ ប្រហារទៅ លើទីក្រុងMindanao កាលពីថ្ងៃសុក្រដោយបាន បណ្តាលជាទឹក ជំនន់យ៉ាងធំ ក៏ដូចជាហេតុការណ៍បាក់ ដីផង នៅក្នុងតំបន់ហើយមនុស្ស៩៨.០០០នាក់បាន ជម្លៀសខ្លួនទៅរកទីទួល សុវត្ថិភាពដែលរៀបចំដោយរដ្ឋាភិបាល។

គួរបញ្ជាក់ថា ប្រទេសហ្វុីលីពីន គឺជា ប្រទេសដែលប្រឈម មុខទៅនឹងព្យុះទីហ្វុងធម្មតាជាមធ្យម២០ជារៀងរាល់ឆ្នាំ ដោយ ព្យុះTembin គឺជាព្យុះទី២០និងធំបំផុត ​​ ប្រចាំឆ្នាំ២០១៧នេះ៕ ម៉ែវ សាធី


ចែករំលែក៖