កម្លាំងទាហានក្រុមប្រឆាំងស៊ីរីបដិសេធ មិនចូលរួមកិច្ចពិភាក្សានៅទីក្រុង sochi ដែលរៀបចំឡើងដោយប្រទេសរុស្ស៊ី ដែលក្រុមប្រឆាំងបានចោទប្រកាន់រុស្ស៊ីថា បាន បំពាន និងបទឧក្រិដ្ឋកម្មសង្គ្រាមនៅស៊ីរី។
នៅក្នុងសេចក្តីប្រកាសរបស់ក្រុមប្រឆាំង ស៊ីរីដែលមានសមាជិកប្រមាណ៤០នាក់ និងតំណាងក្រុមទាហានប្រឆាំងដែលធ្លាប់ចូលរួមកិច្ចពិភាក្សាស្តីពីសន្តិភាពនៅទីក្រុង ហ្សឺណែវ បានបញ្ជាក់ថា រុស្ស៊ីមិនបានដាក់គំនាបទៅលើរដ្ឋាភិបាលស៊ីរីដើម្បីឈាន ដល់ដំណោះស្រាយនយោបាយ បញ្ចប់ វិបត្តិនោះទេ។
សារព័ត៌មានរ៉យទ័របានផ្សាយថា «រុស្ស៊ី មិនបានចូលរួមដើម្បីធ្វើឲ្យពលរដ្ឋស៊ីរីពេញ ចិត្តទទួលយកនូវសន្តិភាព ក៏ដូចជាដាក់ សម្ពាធទៅលើរដ្ឋាភិបាលដើម្បីឈានដល់កិច្ចពិភាក្សា រកដំណោះស្រាយពិតប្រាកដ»។
នៅក្នុងសេចក្តីប្រកាសរបស់ក្រុមប្រឆាំង បានបញ្ជាំក់ថា«រុស្ស៊ីជាប្រទេសឈ្លានពាន និងបំពានច្បាប់ឧក្រិដ្ឋកម្មសង្គ្រាម ចំពោះ ពលរដ្ឋស៊ីរី។ រុស្ស៊ីគាំទ្ររបបដឹកនាំរបស់ លោក អាល់អាសាដ ដោយកម្លាំងយោធា។ រយៈពេលជាង៧ឆ្នាំកន្លងមក រុស្ស៊ីបាន រារាំងអង្គការសហប្រជាជាតិថ្កោលទោស រដ្ឋាភិបាលលោក អាល់អាសាដ ទុកឲ្យ របបនេះសម្លាប់មនុស្សយ៉ាងរង្គាល។
រុស្ស៊ីទទួលបានការគាំទ្រពីទួរគី និង អុីរ៉ង់ដើម្បីរៀបចំកិច្ចពិភាក្សា ស្តីពីសន្តិភាពស៊ីរីដែលរៀបចំឡើងនៅទីក្រុងស៊ូជី ប្រទេស រុស្ស៊ីនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។ ក្រុមប្រឆាំងនៅស៊ីរី មិនទាន់សម្រេចចិត្តថា ត្រូវចូលរួមក្នុងកិច្ចពិភាក្សានោះដែរឬយ៉ាងណា?
ឧបការីអង្គការសហប្រជាជាតិ លោក Steffan De Mistura បានបញ្ជាក់ថា គម្រោងពិភាក្សាដែលរៀបចំឡើងដោយ រុស្ស៊ីគួរតែទទួលបានការគាំទ្រដើម្បីបញ្ចប់វិបត្តិអូសបន្លាយជាច្រើនឆ្នាំក្នុងប្រទេសនេះ។
រុស្ស៊ីបានចូលរួមដោយយោធានៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មនៅប្រទេសស៊ីរី ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ តាមសំណើ របស់ប្រធានាធិបតីស៊ីរីលោក អាល់អាសាដ។ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមក ទាហានស៊ីរីក្រោមការគាំទ្រពីរុស្ស៊ីបានវាយប្រហារសម្លាប់ក្រុមភេរវកម្មរាប់សិបពាន់នាក់។
កាលពីថ្ងៃទី១១ ខែធ្នូកន្លងមក ប្រធានា ធិបតីរុស្ស៊ីលោក ពូទីន បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសស៊ីរី ហើយទៅកាន់ ទីតំាងទ័ពអាកាសរុស្ស៊ី Hmeymim ដោយលោកបញ្ជាឲ្យដកទាហានភាគច្រើនចេញពីប្រទេសស៊ីរី។ លោក ពូទីន បានប្រកាស ថា សង្គ្រាមប្រឆាំងក្រុមភេរវកម្ម IS បាន បញ្ចប់ដោយទទួលបានជ័យជំនះទាំង ស្រុង៕ ម៉ែវ សាធី