ព័ត៌មានទាន់ហេតុការណ៍៖

Apple និងក្រុមហ៊ុនផ្គត់ផ្គង់បានទម្លាក់ការរាយការណ៍ពីតម្រូវការខ្សោយលើទូរស័ព្ទ iPhone X

ចែករំលែក៖

ភាគហ៊ុនរបស់ក្រុមហ៊ុន Apple Inc (AAPL.O) និងក្រុមហ៊ុនផ្គត់ផ្គង់នៅ អាស៊ីរបស់ខ្លួនមួយចំនួន បានធ្លាក់ចុះកាលពីថ្ងៃអង្គារ បន្ទាប់ពីរបាយការណ៍របស់ក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថាតម្រូវការទូរស័ព្ទ iPhone X អាចធ្លាក់មកនៅ ក្រោមការរំពឹងទុកនៅត្រីមាសទីមួយ។

កាសែតនេះបាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Apple នឹងកាត់បន្ថយការព្យាករណ៍ការលក់របស់ខ្លួនសម្រាប់ទូរស័ព្ទ iPhone X ក្នុងត្រីមាសទី 3 ដល់ចំនួន 30 លានគ្រឿងដែលធ្លាក់ចុះពីអ្វីដែលខ្លួនបាននិយាយថាជាផែនការដំបូងនៃចំនួន 50 លានគ្រឿង។

ក្រុមហ៊ុន Apple មិនបានបង្ហាញជាសាធារណៈនូវគោលដៅលក់ប្រចាំត្រីមាសសម្រាប់ទូរស័ព្ទ iPhone X ដែលបានដាក់លក់នៅខែវិច្ឆិកាក្នុងតម្លៃមូលដ្ឋាន 999 ដុល្លារនៅសហរដ្ឋអាមេរិក។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បាននិយាយថាក្រុមហ៊ុនមិនបានធ្វើអត្ថាធិប្បាយទៅលើពាក្យចចាមអារ៉ាមស្តីពីទីផ្សារទេ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើង 45 ភាគរយនៅឆ្នាំនេះ មុនពេលការដាក់ចេញលក់ iPhone X ខណៈវិនិយោគិនរំពឹងថានឹងមានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ iPhone ដែលបានចំណាយពេលច្រើន ឆ្នាំមកហើយចាប់តាំងពីទិញទូរស័ព្ទថ្មីមួយ។

ប៉ុន្តែក្រុមអ្នកវិភាគហិរញ្ញវត្ថុមានទស្សនៈចម្រុះថា តើតម្រូវការបែបនេះបានបង្កើតឡើង សម្រាប់ឧបករណ៍ទំនើបដែល មានអេក្រង់បង្ហាញពីគែមទៅគែមនិងបច្ចេកវិទ្យាស្គាល់មុខដើម្បីដោះសោទូរស័ព្ទ៕ ហេង លក្ខិណា


ចែករំលែក៖