ព័ត៌មានទាន់ហេតុការណ៍៖

រឿង «មនុស្សឆ្កួត» ធ្វើឲ្យផ្ទុះសំណើចពេញរោងថ្ងៃសម្ពោធ

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តបែបកំប្លែងថ្មីរបស់ផលិតកម្ម LD Picture បានប្រកាសសម្ពោធចាក់បញ្ចាំង ហើយកាលពីរាត្រីថ្ងៃទី២៧ ធ្នូ នៅរោងភាពយន្ត Legend ទួលគោក។ ថ្ងៃប្រកាសចាក់បញ្ចាំងដំបូងភាពយន្តនេះ បានធ្វើឲ្យអ្នកចូលរួមទស្សនាផ្ទះសំណើចខ្លាំងជាមួយស្នាដៃថ្មីប្លែកមួយនេះ។

ឈុតឆាកកំប្លែងបែបថ្មីនៃរឿង “មនុស្សឆ្កួត” បានធ្វើឲ្យភ្ញៀវចូលរួមសម្ពោធផ្ទុះសំណើច ទះដៃ និងសសើរមិនដាច់ពីមាត់អំពីការនិពន្ធ និងស្ទីលនៃការសម្តែងដ៏ប៉ិនប្រសប់របស់សិល្បករក្នុងរឿងនេះ។

លោកលៀកលីដាចាងហ្វាងផលិតកម្មLD បានអះអាងថាភាពយន្តរឿង «មនុស្សឆ្កួត» នឹងប្រកាសដាក់បញ្ចាំងលក់សំបុត្រគ្រប់រោងទាំងនៅភ្នំពេញនិងខេត្តសៀមរាបចាប់ពីថ្ងៃទី២៨ធ្នូតទៅហើយដើម្បីស្វាគមន៍ឱកាសដាច់ឆ្នាំនិងឆ្លងចូលឆ្នាំថ្មីក្នុងពេលខាងមុខ។លោកមិនបានបញ្ជាក់ពីដើមទុននៃការផលិតទេប៉ុន្តែគ្រាន់តែលើកឡើងថា ប្រើទុនខ្ពស់ជាងរឿងមុនបន្តិច។

លោកបញ្ជាក់ដែរថា រឿងនេះលោកផ្ដល់ឱកាសឲ្យនាយគ្រឿនធ្វើជាអ្នកនិពន្ធនិងដឹកនាំសម្ដែងដោយផ្ទាល់ហើយមានការចាត់ចែងលើផ្នែកបច្ចេកទេសទាំងស្រុងពីក្រុមផលិតករបរទេស ដែលតម្រូវឲ្យរឿងទាំងមូលចំណាយខ្ពស់ ។ ភាពយន្តនេះដ្បិតថាចំណងជើងរឿងចម្លែក «មនុស្សឆ្កួត!» ប៉ុន្តែសាច់រឿងខាងក្នុងគឺជារឿងAction ប្រភេទបាញ់ប្រហារបងធំបងតូច ដោយមានឈុតឆាកកំប្លុកកំប្លែងជាច្រើនទៀត។

លោករំពឹងត្រឹមថាអ្នកទស្សនានឹងទទួលស្គាល់ពីស្ដង់ដាផលិតជាពិសេសគឺបច្ចេកទេសក្នុងរឿងទាំងមូលប៉ុណ្ណោះប៉ុន្តែផលចំណេញគឺមិនសូវមានទេក្នុងពេលដែលលោកបង្ហើបថាគ្រាន់តែចំណាយលើក្រុមការងារផលិតរបស់ជនបរទេសក៏ខ្ពស់ហើយការផលិតភាពយន្តប្រភេទបាញ់ប្រហារមួយនេះក៏រៀបប្លង់អស់ច្រើន ។

លោកបន្តថា នៅភាពយន្តក្រោយផលិតកម្ម ក៏នឹងមានការចាប់ដៃសហការពីផលិតករបរទេស ដើម្បីលើកកម្ពស់ភាពយន្តរបស់ផលិតកម្មលោក៕ វឌ្ឍនា


ចែករំលែក៖